សហរដ្ឋអាមេរិក និងអ៊ុយក្រែន ព្រមព្រៀងគ្នាលើក្របខ័ណ្ឌសន្តិសុខ ដើម្បីលើកកម្ពស់សន្តិភាព

ចែករំលែក៖

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃទី 5 ខែធ្នូថា អ្នកចរចាមកពីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានជួបប្រជុំគ្នានៅថ្ងៃទី 4-5 ខែធ្នូ ហើយបានឈានដល់កិច្ចព្រមព្រៀងមួយ លើក្របខ័ណ្ឌសម្រាប់ការរៀបចំសន្តិសុខ ដែលមានគោលបំណងសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ បានផ្សាយថាក្រុមអ្នកចរចារបស់អ៊ុយក្រែន និងក្រុមបេសកជនរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នាថ្ងៃសៅរ៍នេះ (ពេលវេលានៅអាមេរិក) នឹងបន្តកិច្ចពិភាក្សាថ្ងៃទី៣ នៅទីក្រុង Miami នៃសហរដ្ឋអាមេរិក ហើយពួកគេបានឯកភាពគ្នាថា វឌ្ឍនភាពជាក់ស្តែងក្នុងការប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងសន្តិភាព គឺអាស្រ័យទៅលើរុស្ស៉ី។
ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រ បេសកជនពិសេសអាមេរិក លោក Steve Witkoff បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ភាគីទាំងពីរបានយល់ស្របថា វឌ្ឍនភាពពិតប្រាកដ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងណាមួយ គឺអាស្រ័យទៅលើឆន្ទៈរបស់រុស្ស៉ី ក្នុងការបង្ហាញការប្តេជ្ញាឱ្យប្រាកដប្រជា ចំពោះសន្តិភាពឋិតថេរយូរអង្វែង ក្នុងនោះរួមមានជំហានដើម្បីបន្ធូរបន្ថយភាពតានតឹង និងបញ្ឈប់ការសម្លាប់មនុស្ស»។
គួរបញ្ជាក់ថា រយៈពេល២ថ្ងៃមកនេះ លោក Witkoff និងកូនប្រសាលោក ត្រាំ លោក Jared Kushner បានជួបជជែកគ្នាជាមួយក្រុមមន្រ្តីចរចារបស់អ៊ុយក្រែន ហើយភាគីទាំងពីរបានអះអាងថា កិច្ចពិភាក្សាមានភាពស្ថាបនា និងទទួលបានវឌ្ឍនភាពឆ្ពោះទៅរកផ្លូវដែលអាចជឿជាក់បានមួយ សម្រាប់សន្តិភាពដែលមានយុត្តិធម៌ និងឋិតថេរនៅអ៊ុយក្រែន។ វាគឺជាជំនួបលើកទី៦រវាងភាគីទាំងពីរ ក្នុងរយៈពេល២សប្តាហ៍ ហើយកើតឡើង បន្ទាប់ពីលោក Witkoff និងលោក Kushner បានទៅជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដល់ទីក្រុងមូស្គូ ក្នុងសប្តាហ៍នេះ៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print