រថយន្តALPHARD បើកវ៉ាជែងកៀរថយន្ត prius រងការខូចខាត​ រួចព្យាយាមបើករត់ទៅបុកដើមចំប៉ីនិងបង្គោលស្លាកសញ្ញាទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក TOYOTA ALPHARD មួយគ្រឿងក្នុងល្បឿនលឿន​ និងបានវ៉ាជែងជ្រុលទៅកៀររថយន្ត toyota prius បណ្ដាលឲ្យកោសថ្នាំកំពឹតតិចតួចរងការខូចខាត​ តែមិនព្រមឈប់ដោះស្រាយព្យាយាមបើករត់ក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមរួចបន្តទៅបុកដើមចំប៉ីមួយដើមទៀត តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការព្យាបាលកាលពីវេលាម៉ោង ២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៧ខែធ្នូឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវ៦៧ ក្នុងសង្កាត់សារថ្មីទី២ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្ត ម៉ាកTOYOTA Prius ពណ៌សមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2BI-0930 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើត ខណះពេលបើកមកដល់ចំណុចកើតហេតុក្បែនិងស្តុបអូតែលស ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាកTOYOTA ALPHARDពណ៌សមួយគ្រឿងទៀត​ ពាក់ ផ្លាកលេខ ភ្នំពេញ 2CD-3322 បើកបរដោយបុរសម្នាក់ធ្វើដំណើរលើផ្លូវតែមួយមកពីក្រោយស្របគ្នាពីលិចទៅកើតក្នុងល្បឿនលឿនក៏ជាន់ហ្គែរវ៉ាជែង ខាងឆ្វេងដៃក៏ជ្រុលទៅកៀរថយន្ត toyotpruisបណ្តាលឲ្យកំពឹតនិងកោសថ្នាំរងការខូចខាត​ តែភាគីបង្កមិនព្រមឈប់ដោះស្រាយ​ ក៏បន្តល្បឿនបើករត់រហូតមកដល់ចំណុចផ្សារធំថ្មីក៏ជ្រុលទៅបុកដើមចំប៉ីបាក់មួយដើមនិងបង្គោលស្លាកសញ្ញាបណ្ដាលឲ្យបាក់រងការខូចខាតទើបរថយន្តទៅមុខលែងរួច ភ្លាមនោះសមត្ថកិច្ចក៏បានចុះមកដល់ឃាត់តៃកុងយកទៅសួរនាំបន្ត។

...

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print