រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យកម្ពុជាបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ តាមសំណើរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សរង្គ្រោះជនពិការរដោយសារមីន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស បានអនុម័តលើសំណើសុំពន្យាពេលបញ្ចប់ការបោសសម្អាតមីនរបស់កម្ពុជាលើកទី៣ !

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគី អនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) បានអនុម័តជាផ្លូវការលើសំណើ សុំពន្យាពេលរបស់កម្ពុជាលើកទី៣ (២០២៦-២០៣០) ដើម្បីបញ្ចប់ការបោសសម្អាតនិងកំទេចចោល គ្រាប់មីនប្រឆាំងមនុស្ស ក្រោមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា ដោយផ្តល់កាលបរិច្ឆេទកំណត់ថ្មី គឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។

ការសម្រេចជាឯកច្ឆន្ទនេះ បានគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តពេញលេញទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគី អនុសញ្ញា។ ការសម្រេចចិត្តនេះ ក៏បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការបន្តគាំទ្រពីប្រទេសជាមិត្ត ដៃគូ អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសកម្មភាពមីនផងដែរ។ មកទល់នឹងពេលនេះ កម្ពុជាសម្រេចបានសមិទ្ធផលជា ទឹកត់សម្គាល់ ដោយកាត់បន្ថយការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ជាង ៣៣០០គីឡូម៉ែត្រការ៉េ ដោយរកឃើញនិងកំទេចចោលបានជាង ៤លានគ្រាប់។ សមិទ្ធផលទាំងនេះ បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខសុវត្ថិភាពសហគមន៍ ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅទូទាំងប្រទេស។ កម្ពុជា សូមថ្លែងអំណរគុណដោយស្មោះជូនប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រ និងរួមចំណែកដ៏មានតម្លៃនេះ។

ជាមួយគ្នានេះ រដ្ឋភាគីទទួលស្គាល់ថា មិននៅតែបន្តជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់កម្ពុជា ជាពិសេសនៅ តាមតំបន់ព្រំដែនដែលនៅមានមីនច្រើន ការបោសសម្អាតមានការលំបាកខ្លាំង ផ្លូវពិបាកចូលទៅដល់ និង មានហានិភ័យខ្ពស់ដល់សហគមន៍ និងបង្កគ្រោះថ្នាក់ដល់ប្រជាជន។ ការយកឈ្នះលើឧបសគ្គទាំងនេះ ទាមទារឱ្យកម្ពុជាបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពជាដៃគូ និងធនធានបន្ថែម។

ជាថ្មីម្តងទៀត តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន (អាជ្ញាធរមីន) សូមអំពាវនាវដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ សកម្មភាពមីន វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តឈរជាមួយការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការ ជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០៣០»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print