Salah ខឹងសម្បាចង់ចេញពី Liverpool ដោយគ្រូបង្វឹកSlot ដាក់គាត់បម្រុងពេលស្មើ Leeds 3-3

ចែករំលែក៖

កីឡាករ Mohamed Salah បានខឹងសម្បាដោយសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងហើយចង់ចាកចេញពីក្រុម Liverpool ក្នុងពេលឆាប់ៗដោយគ្រូបង្វឹក Arne Slot បានដាក់គាត់ជាកីឡាករបម្រុងសម្រាប់ការប្រកួតស្មើ 3-3 នៅលើទឹកដីLeeds។

នៅក្នុងការអត្ថាធិប្បាយក្រោយការប្រកួត កីឡាករសញ្ជាតិអេហ្ស៊ីបវ័យ 33 ឆ្នាំរូបនេះបានរិះគន់ក្លឹប និងគ្រូបង្វឹក Arne Slot ដោយប្រាប់អ្នកសារព័ត៌មានថាគាត់មានអារម្មណ៍ថាគាត់ត្រូវបានគេមើលងាយសម្រាប់ការចាប់ផ្តើមរដូវកាលដ៏អន់របស់ពួកគេ ហើយបានបញ្ចាក់ថាគាត់ប្រហែលជាមិននៅកីឡាដ្ឋាន Anfield យូរទៀតទេ។

Salah បានប្រាប់អ្នកយកព័ត៌មានបន្ថែមថា “ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ដែលមានភាពអយុត្តិធម៌។ ខ្ញុំបានធ្វើយ៉ាងច្រើនសម្រាប់ក្លឹបនេះ គ្រប់គ្នាអាចឃើញក្នុងអំឡុងឆ្នាំ និងជាពិសេសកាលពីរដូវកាលមុន។ ខ្ញុំមិនដឹងទេ វាហាក់បីដូចជាក្លឹបកំពុងបោះខ្ញុំចោល ខ្ញុំមានអារម្មណ៍យ៉ាងណា។ ខ្ញុំគិតថាវាច្បាស់ណាស់ដែលនរណាម្នាក់ចង់ឱ្យខ្ញុំទទួលការស្តីបន្ទោសទាំងអស់។ ក្លឹបបានសន្យាជាមួយខ្ញុំនៅរដូវក្តៅ ការសន្យាជាច្រើន និងគ្មានអ្វីសោះរហូតមកដល់ពេលនេះ”។

កីឡាករសញ្ជាតិអេហ្ស៊ីបដែលបានចុះកិច្ចសន្យាបន្តរយៈពេលពីរឆ្នាំកាលពីខែមេសា បានក្លាយជាតួអង្គសំខាន់មួយរូបក្នុងរយៈពេលប្រាំបីឆ្នាំនៅ Liverpool ដែលគាត់បានឈ្នះពានរង្វាន់ Premier League ចំនួនពីរ និងស៊ុតបញ្ចូលទីបាន 250 គ្រាប់នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹប។ ប៉ុន្តែបន្ទាប់ពីការចាប់ផ្តើមរដូវកាលថ្មី គាត់បានចាប់ផ្តើមការប្រកួតបីលើកចុងក្រោយនៅលើកៅអីបម្រុង ដោយលេងបានត្រឹមតែ 45 នាទីប៉ុណ្ណោះ។

...

Liverpool ធ្វើដំណើរទៅជួប Inter Milan ក្នុងការប្រកួត Champions League នៅថ្ងៃអង្គារ មុនពេលទទួលក្រុម Brighton & Hove Albion នៅថ្ងៃសៅរ៍ ដែលជាការប្រកួតចំនួនពីរដែលអាចបង្ហាញពីការបញ្ចប់ពេលវេលារបស់ Salah នៅលើទឹកដីហង្សក្រហមឬយ៉ាងណា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print