ជិះម៉ូតូជ្រុលបុករ៉ឺម៉កអេតចាយពីក្រោយបណ្តាលឲ្យរបួសបាក់ជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉ងដឹកអេតចាយពីក្រោយបណ្តាលឲ្យដួលរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២២និង៣៩នាទីយប់ ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិត្រពាំងក្រសាំង​ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះដាំ​ សៅវត្តី ភេទប្រុស អាយុ២៥ឆ្នាំ រងរបួស(បាក់ជេីងខាងស្តាំ ) មានអាសយដ្ឋាននៅ ភូមិពង្រ ឃុំពង្រ ស្រុកតាំងគោក​ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយតាមបណ្តោយផ្លូវបេតុងដោយមានសភាពងងិតផងនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមកពីក្រោយមេីលមិនឃេីញក៏ជ្រុលបុកបណ្តាលឲ្យដួលរងរបួសបាក់ជេីងម្ខាង។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ​ ចំណែកម៉ូតូនិងរ៉ឺម៉កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print