ក្រសួងអប់រំ៖ សាលារៀន ៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ ដល់ការសិក្សា១៣ម៉ឺននាក់ គ្រូបង្រៀន៤៦៥០នាក់ ដោយសារយោធាឈ្លានពានថៃ

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណ ភាពនៃប្រទេសកម្ពុជា គិតមកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤,៦៥០នាក់។នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងអប់រំយុវជន និងកីឡា។
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំបានបង្ហាញផល ប៉ះពាល់ដែលកើតចេញពីការឈ្លានពានពីយោធាប្រទេសថៃមានដូចជា៖ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន ៦១ ផ្អាកដំណើរការ និង ប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ១៣,៦៦៥នាក់ គ្រូបង្រៀនចំនួន ៤៩៣នាក់។ខេត្តឧត្តរមាន ជ័យ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលា រៀនចំនួន ២៦០ ផ្អាកដំណើរការ និងប៉ះពាល់ ដល់ការសិក្សារបស់សិស្សចំនួន ៥៥,៧៣១នាក់ គ្រូបង្រៀនចំនួន ២,៣៤៤នាក់។ សាលារៀននៅជាប់ព្រំដែនចម្ងាយ ១០ គីឡូម៉ែត្រ មានចំនួន ៣២សាលា ក្នុងនោះមានស្រុកបន្ទាយអំពិលចំនួន ៨ ក្រុងសំរោងចំនួន ១២ ស្រុកអន្លង់វែងចំនួន ៤ និងស្រុកត្រពាំងប្រាសាទចំនួន ៨។
ក្រសួងអប់រំបានឱ្យដឹងបន្ថែមថាចំពោះសាលារៀនសរុប ១៨៦ ក្នុងក្រុង ស្រុកចំនួន ៥ ក្នុងខេត្តបន្ទាយមានជ័យ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការ សិក្សារបស់សិស្សចំនួន ៥៨,៧៥៤នាក់ គ្រូបង្រៀនចំនួន ១,៧៩០នាក់។សាលារៀនចំនួន ៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៨៩១នាក់ គ្រូបង្រៀនចំនួន ២០នាក់។ ក្នុងនោះ វិទ្យាល័យប្រម៉ោយ និងវត្តប្រម៉ោយ ត្រូវបានយកជាទីតាំងស្នាក់នៅ បណ្តោះអាសន្ន របស់ប្រជាពលរដ្ឋដែលភៀសសឹកមកពីឃុំថ្មដា។         ដោយឡែកសាលារៀនចំនួន ២ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៥៥នាក់ គ្រូបង្រៀនចំនួន ៣នាក់។សាលារៀនក្នុងស្រុកចំនួន ៤ នៅខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា-ថៃ រួមមានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក ពុំទាន់ផ្អាកដំណើរការនៅឡើយទេ ប៉ុន្តែសិស្សអវត្តមានច្រើន៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print