លោកស្រីTatjana Haenni អតីតប្រធានគ្រប់គ្រងកីឡាបាល់ទាត់ជម្រើសជាតិស្វីស ដ៏មានបទពិសោធន៍ម្នាក់បានក្លាយជានាយកប្រតិបត្តិ(CEO) ស្ត្រីដំបូងគេនៃក្លឹបនៅក្របខណ្ឌអាល្លឺម៉ង់ Bundesliga បន្ទាប់ពីលោកស្រីត្រូវបានតែងតាំងឱ្យកាន់តំណែងនៅល្លឹប RB Leipzig កាលពីថ្ងៃពុធ។
Haenni មានបទពិសោធន៍ជាច្រើនទស្សវត្សរ៍បន្ទាប់ពីបញ្ចប់អាជីពជាកីឡាការិនី ដោយបានកាន់មុខតំណែងផ្សេងៗក្នុងកីឡាបាល់ទាត់នារីនៅស្ថាប័នគ្រប់គ្រងពិភពលោក FIFA អស់រយៈពេលជាងដប់ឆ្នាំ។
លោកស្រីក៏ទទួលបន្ទុកផ្នែកបាល់ទាត់នារីនៅសមាគមកីឡាបាល់ទាត់ស្វីស និងជានាយកកីឡានៅ National Women’s Soccer League (NWSL) នៅសហរដ្ឋអាមេរិកក្នុងចំណោមអ្នកផ្សេងទៀតរហូតដល់ការចាកចេញរបស់គាត់នៅដើមឆ្នាំនេះ។
CEOស្ត្រីវ័យ៥៩ឆ្នាំនឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ Leipzig ដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង Red Bull បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងក្របខណ្ឌ Bundesliga ដោយតាមពីក្រោយក្រុមកំពូលតារាង Bayern Munich ចំនួន 8 ពិន្ទុ។ Bundesliga នឹងឈានចូលដល់ការសម្រាករដូវរងានៅចន្លោះថ្ងៃទី 21 ខែធ្នូដល់ថ្ងៃទី 9 ខែមករា៕










