បច្ចេកទេសយន្តហោះគ្មានមនុស្សបើកខ្នាតធំរបស់ប្រទេសចិនទទួលបានសមិទ្ធផលថ្មី

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី១១ ខែធ្នូ យន្តហោះគ្មានមនុស្សបើកឈ្មោះ “Jiutian” បានបញ្ចប់ដោយគាប់ប្រសើរនូវការហោះហើរជាលើកដំបូងនៅទីក្រុងPucheng ខេត្ត Shaanxi។ យន្តហោះនេះមានតួប្រវែង១៦,៣៥ម៉ែត្រ មានស្លាបប្រវែង២៥ម៉ែត្រ អាចហោះឡើងក្នុងទម្ងន់ជាអតិបរមា១៦តោន សមត្ថភាពផ្ទុកទំនិញទំហំ៦០០០គីឡូក្រាម ពេលវេលាហោះហើរចំនួន១២ម៉ោង និងចម្ងាយហោះហើរ៧០០០គីឡូម៉ែត្រ។សន្ទទស្សន៍មុខងារនៃយន្តហោះនេះស្ថិតនៅលេខរៀងជួរមុខក្នុងចំណោមផលិតផលប្រភេទដូចគ្នា។

យន្តហោះគ្មានមនុស្សបើកឈ្មោះ “Jiutian” អាចយកទៅប្រើប្រាស់យ៉ាងទូលំទូលាយជាលក្ខណៈស៊ីវិលជាច្រើនដូចជា៖ វាអាចប្រើប្រាស់ក្នុងការដឹកជញ្ជូនសម្ភារៈធ្ងន់ៗ ឡូជីស្ទិកនិងដឹកជញ្ជូនទំនិញទៅចំគោលដៅនៅតំបន់ភ្នំនិងកោះដាច់ស្រយាល ហើយក៏អាចប្រើប្រាស់ក្នុងការស្តារទូរគមនាគមន៍ឡើងវិញយ៉ាងឆាប់រហ័ស ដឹកជញ្ជូនឧបករណ៍ជួយសង្គ្រោះគ្រោះមហន្តរាយក្នុងប្រតិបត្តិការជួយសង្គ្រោះបន្ទាន់ និងផ្តល់សេវាកម្មដូចជាការគូរផែនទីភូមិសាស្ត្រ ការវាយតម្លៃចំពោះគ្រោះមហន្តរាយ និងការរុករករ៉ែផងដែរ។ ការហោះហើរលើកដំបូងដោយជោគជ័យគឺជាសញ្ញាកត់សម្គាល់ថា បច្ចេកទេសយន្តហោះគ្មានមនុស្សបើកខ្នាតធំរបស់ប្រទេសចិនទទួលបានសមិទ្ធផលថ្មី៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print