ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានី បានស្នើឱ្យក្រុមហ៊ុន 800Super ដឹកសំរាមឱ្យបានលឿន និងបានស្អាត តាមគោលដៅរបស់ខ្លួន ក្នុងខណ្ឌដែលខ្លួនដេញថ្លៃបាន ជៀស វាងកុំឱ្យមានពាក្យបណ្ដឹងច្រើនពីពលរដ្ឋ ខណៈ ចំណោមក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួន៣ ,គឺក្រុមហ៊ុន800Super, ក្រុមហ៊ុន Mizuda និងក្រុមហ៊ុនស៊ីនទ្រីCintri មានក្រុម ហ៊ុន800Super មួយ ធ្វើសកម្មភាពប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ មានភាពអសកម្ម ហើយត្រូវបានប្រជាពល រដ្ឋ ប្តឹងមកអាជ្ញាធររាជធានីភ្នំពេញ ជាច្រើនលើកច្រើនសារ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមមួយនេះ ធ្វើឱ្យបានល្អប្រសើរជាងមុន និងដឹកជញ្ជូនសំរាមចេញពីមូល ដ្ឋានពួកគាត់ឱ្យបានល្អដូចក្រុមហ៊ុនប្រមូលសំរាម២ ទៀត។
លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងបែបនេះ បានស្នើបែបនេះ ក្នុងពិធីកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ដោយមានការចូលតួមពី លោក ហួត ហៃ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ លើកឡើងថា៖ ក្រុមហ៊ុន 800Super ប្រជាពលរដ្ឋតែងមានសំណូមពរឱ្យមានវិធានការដោយសារ តែក្រុមហ៊ុន ប្រមូលសំរាមមិនអស់ និងមានភាពយឺតយ៉ាវ ។ ការនិយាយបែបនេះមិនមែនមានន័យថា ចង់ឱ្យលុបបំបាត់ក្រុមហ៊ុន 800Super នោះទេ។ តែមានប្រជាពលរដ្ឋជាច្រើនបានប្តឹងនិងលើកឡើងក្នុងវេទិកាសាធារណៈពីភាពអសកម្មភាពរបស់ក្រុមហ៊ុនមួយនេះ។ សង្ឃឹមថា ក្រោយពីមានចំណាត់ការលើរឿងនេះ បញ្ហាសំរាមដែលក្រុមហ៊ុន 800Super ទទួលខុសត្រូវនឹងលុបបំបាត់ការប្តឹងពីប្រជាពលរដ្ឋតទៀត។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ នៅរាជធានីភ្នំពេញ មានក្រុមហ៊ុន៣ ទទួលបាន សិទ្ធិពីរាជរដ្ឋាភិបាលក្នុងការដឹកជញ្ជូនសំរាមនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នោះគឺ ក្រុមហ៊ុន 800Super, ក្រុមហ៊ុន Mizuda និង ក្រុមហ៊ុន ស៊ីនទ្រី (Cintri) ហើយក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ ក្រុមហ៊ុនដែលដឹកជញ្ជូន ប្រមូលសំរាមអន់ថយជាងគេ គឺក្រុមហ៊ុន 800Super ដោយសារតែក្រុមហ៊ុននេះ ដេញថ្លៃបានទាបជាងគេ រហូតស្ទើតែពាក់កណ្តាលបើធៀបនឹងក្រុមហ៊ុន២ទៀត ពោលគឺ ក្រុមហ៊ុន Mizuda ដេញថ្លៃបានក្នុងតម្លៃ២៣ដុល្លារក្នុង១តោន, ក្រុមហ៊ុន ស៊ីនទ្រី (Cintri) ដេញថ្លៃបានក្នុងតម្លៃ២២ដុល្លារក្នុង១តោន ចំណែកក្រុមហ៊ុន 800Super វិញ ដេញថ្លៃបានក្នុងតម្លៃ១២ដុល្លារប៉ុណ្ណោះក្នុង១តោន និងម្យ៉ាងទៀតរថយន្តមានចំនួនតិចថែមទៀតនោះ ទើបការដឹកជញ្ជូនសំរាម នៅក្នុងមូលដ្ឋានដែលក្រុមហ៊ុនទទួលខុសត្រូវ មានភាពយឺតយ៉ាវនិងដឹកជញ្ជូនមិនអស់។ឯកឧត្ដមបន្តថាប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញក៏បានណែនាំនិងសូមឱ្យក្រុមហ៊ុន Mizuda និង ក្រុមហ៊ុន ស៊ីនទ្រី (Cintri) ជួយប្រមូល សំដៅធ្វើយ៉ាងណាឱ្យអស់សំរាមពីរាជធានីភ្នំពេញរាល់ថ្ងៃ កាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ៕














