ទីក្រុងបាងកក ៖ បើតាមការចេញផ្សាយដោយកាសែតថៃ The Nation នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ គឺព្រះមហាក្សត្រថៃ បានយល់ព្រមអនុម័តលើការរំលាយរដ្ឋសភាហើយ ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលមុនអាណត្តិ។
ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រថៃធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសរំលាយរដ្ឋសភានៅមុនកាលកំណត់ បើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។ តាមសេចក្ដីប្រកាសរបស់ព្រះបរមរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn បានយល់ព្រមលើការរំលាយរដ្ឋសភា ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងពេល ៤៥ ទៅ៦០ថ្ងៃខាងមុខ។
សូមបញ្ជាក់ថា ៖ ព្រះមហាក្សត្រថៃ ចេញព្រះរាជ្យក្រឹត្យរំលាយរដ្ឋសភា បើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ, ការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងពេល ៤៥ ទៅ៦០ថ្ងៃខាងមុខ ។
គិតទៅប្រទេសមួយនេះ អត់ដឹងថាអ្នកណា ឱ្យពិតប្រាកដអាចជាប់ឆ្នោតជានាយករដ្ឋមន្ត្រី មាននីតិរដ្ឋ ព្រោះគ្រប់នាយករដ្ឋរដ្ឋមន្ត្រីកាន់អំណាចស្មើខ្យល់ ថេរវេលាក៏ងាយរលត់ ច្របូកច្របល់ដូចចាប់ក្តាមដាក់ចង្អេរ ៕
ដោយ ៖ សិលា










