ខេត្តព្រះសីហនុ ៖ អាវុធហត្ថស្រុកស្ទឹងហាវ សហការជាមួយអាវុធហត្ថខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
សូមជម្រាបជូនថា ៖ នៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវចំនួន០៨នាក់ម៉ូតូ០៤គ្រឿងដឹកនាំដោយលោក វ/ត្រី ថៃ គឹមសាន មេបញ្ជាការ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនចំនួន៦នាក់ដឹកនាំដោយ លោក វ/ត្រី ឡុង គឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន ចុះបង្គ្រាបករណីរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ស្ថិនៅចំណុចក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ៖ ប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១/ឈ្មោះ វេង កុកហេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរចិញ្ចឹមត្រី ស្នាក់នៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
២/ឈ្មោះវណ្ណ ឆៃ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករចិញ្ចឹមត្រី ស្នាក់នៅ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។។
ដោយឡែកដកហូតវត្ថុតាងរួមមាន ៖
១/ម្សៅសថ្លាចំនួន០៦កញ្ចប់
២/ដបជក់ចំនួន២
៣/ជញ្ជីងចំនួន២
៤/ម៉ាសុីនអ៊ុតថង់ច្រកគ្រឿងញៀនចំនួន១
៥/កាំភ្លើងខ្លីជ័រចំនួន១
៦/ទូរស័ព្ទចំនួន២គ្រឿង
៧/បារីអេឡិចត្រូនិចចំនួន២ដើម
៨/ក្បាលផ្លុំហ្គាសចំនួន១
៩/ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ១I ៥២៧៨។
១០/ថង់ប្លាស្ទិចសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅ អ/ហ ខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី ៕
ដោយ ៖ សិលា










