ខេត្តពោធិ៍សាត់៖ យោធាថៃ នៅព្រឹកថ្ងៃទី១៣ ធ្នូនេះ កំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅស្ពានជ័យជំនះហៅមេទឹក ក្នុងភូមិសាស្ត្រថ្មដា ស្រុកវាលវែង។ ស្ពានជា គឺជាជំនួយរបស់រដ្ឋាភិបាលចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញផ្នែកសេដ្ឋកិច្ច។
បើតាមក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោម៖
-ម៉ោង០៥ និង៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។
-ម៉ោង០៥ និង៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។
-ម៉ោង០៦ និង០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។
-ម៉ោង០៦ និង០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
-ម៉ោង០៦ និង១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។
សូមបញ្ជាក់ថា យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ៕ដោយ៖តារា










