ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគងពិសីបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ នេះថាដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវិរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានឃាត់ខ្លួនជន សង្ស័យពីរនាក់ដែលកាន់អាវុធនៅពេលយប់។
ប្រភពខាងលើឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង២២និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រង់ល្បាតនៅក្នុងភូមិសាស្ត្រដល់ចំណុចផ្លូវលំ ភូមិភែក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ជិះម៉ូតូ ០១គ្រឿងម៉ាក វីនន័រអ៉ិច ព៌ណក្រហមគ្មាន ស្លាកលេខ។
ដោយមានការសង្ស័យសមត្ថកិច្ចឃាត់ខ្លួនសួរនាំ ឈ្មោះ គា ឧត្ដម ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានឌុប ឈ្មោះ គា សុវណ្ណ ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពេលឃាត់សួរនាំឃើញមានកាន់ដាវកែឆ្នៃប្រវែង ៦០សង់ទីម៉ែត្រ។ នៅ ពេលដែលសួរនាំ ជនសង្ស័យបានឆ្លើយថា ដាវដែលខ្លួនកាន់គឺទុកការពារខ្លួន ។
ជនសង្ស័យខាងលើនបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕










