ទីក្រុងបាងកក ៖ អនុប្រធានគណបក្សប្រជាជន (People’s Party) ដែលជាបក្សប្រឆាំងធំជាងគេនៅថៃ លោក រ៉ាងស៊ីម៉ាន់ រ៉ូម (Rangsiman Rome) បានព្រមាននៅថ្ងៃអាទិត្យនេះ ចំពោះក្រុមមនុស្សដែលលើកឡើងថា ជម្លោះព្រំដែនថៃ-កម្ពុជាដែលអូសបន្លាយ អាចនឹងធ្វើឱ្យមានការពន្យារពេលការបោះឆ្នោត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod។
លោកបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា «កុំបណ្តោយឱ្យបញ្ហានេះក្លាយជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សណាមួយឱ្យសោះ»។ ដោយឡែកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ព្រមានរកមុខអ្នកទទួលខុសត្រូវ ក្រោយលោក អានុទីន ទាត់ចោលការអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយកម្ពុជា ! ចំពោះគណបក្សប្រជាជនថៃ ព្រមានកុំយកបញ្ហាជម្លោះព្រំដែនជាលេសពន្យារពេលបោះឆ្នោត សម្រាប់ផលប្រយោជន៍គណបក្សណាមួយឱ្យសោះ ! ដូច្នេះ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន កំពុងដើរចូលក្នុងរណ្តៅជ្រោះកាន់តែជ្រៅ ៕
ដោយ ៖ សិលា
...










