John Cena បញ្ចប់អាជីព 26 ឆ្នាំបន្ទាប់ពីចាញ់យ៉ាងអាម៉ាស់ក្នុងការប្រកួត WWE

ចែករំលែក៖

តារាឆ្នើមរបស់ WWE កីឡាករ John Cena បានអោនក្បាលគោរពលាអ្នកគាំទ្របញ្ចប់អាជីពកីឡាកាសរយៈពេល26ឆ្នាំជាមួយនឹងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

កីឡាករ Cena ដែលមានអាយុ 48 ឆ្នាំរងបរាជ័យក្រោមស្នាដៃ កីឡាករ Gunther ហើយបានដកខ្លួនចេញឈប់ប្រកួតនៅក្នុងទីលាន Capital One Arena ក្នុងទីក្រុង Washington, DC ។

នេះជាលើកទីមួយហើយដែលគាត់ត្រូវបានបង្ខំឱ្យដកខ្លួនចេញក្នុងរយៈពេល២០ឆ្នាំ។ ម្ចាស់ជើងឯកបច្ចុប្បន្ន Cody Rhodes និង CM Punk បានចូលសង្វៀនដើម្បីគោរពដោយលើកពានរបស់ពួកគេនៅលើស្មារបស់John Cena ដែលចាកចេញដោយគោរពយ៉ាងស្ងៀមស្ងាត់។ បន្ទាប់មក មុនពេលគាត់ចាកចេញពីសង្វៀនជាលើកចុងក្រោយ Cena បានដោះស្បែកជើង និងប្រដាប់ប្រដារលើដៃរបស់គាត់ ហើយទុកវានៅលើសង្វៀនដើម្បីបង្ហាញពីការបញ្ចប់អាជីព 28 ឆ្នាំរបស់គាត់ជាអ្នកប្រយុទ្ធ WWE ។

...

នៅពេលគាត់ដើរឡើងលើផ្លូវជម្រាលមួយលើកចុងក្រោយ គាត់បានថ្លែងសុន្ទរកថាចុងក្រោយ ហើយនិយាយទៅកាន់កាមេរ៉ាថា “វាពិតជារីករាយណាស់ដែលបានបម្រើអ្នកអស់ជាច្រើនឆ្នាំមកនេះ។ សូមអរគុណ”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print