ប្រជាពលរដ្ឋខ្មែរ នៅខេត្តលីលនៃប្រទេសបារាំង សម្តែងមតិតវ៉ាការឈ្លានពានថៃ មកលើប្រទេសកម្ពុជា

ចែករំលែក៖

ប្រទេសបារាំង ៖ នៅថ្ងៃទី១៤ធ្នូនេះ ប្រជាពលរដ្ឋខ្មែរ នៅខេត្តលីលនៃប្រទេសបារាំង បានប្រមូលផ្តុំគ្នានៅមុខសារមន្ទីរវិចិត្រសិល្បៈ (Palais des Beaux-Arts de Lille) ដើម្បីសម្តែងនូវមតិតវ៉ាការឈ្លានពានថៃ មកលើប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសចំពោះការឈ្លានពានរបស់ថៃរំលោភលើដែនអធិបតេយ្យកម្ពុជា និងការវាយប្រហាររបស់យោធាថៃលើប្រាង្គប្រាសាទខ្មែរ និងជនស៊ីវិលស្លូតត្រង់ នៅតាមព្រំដែន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង បានសម្តែងនូវការដឹងគុណ និងការលើកកម្លាំងចិត្តចំពោះវីរកងទ័ពជួរមុខ ដែលបានលះបង់ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ប្រឆាំងនឹងការឈ្លានពានពីយោធាថៃ និងប្តេជ្ញារួមសុខទុក្ខជាមួយពលរដ្ឋកម្ពុជា ជាពិសេសពលរដ្ឋភៀសសឹកដែលតស៊ូក្នុងស្ថានភាពដ៏លំបាកនេះ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print