សម្តេច ម៉ែន សំអន អភិសេកព្រះប្រតិមា និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេកព្រះប្រតិមា និង បួងសួងសុំសេចក្ដីសុខ សេចក្ដី ចម្រើន ដល់វីរៈកងទ័ពជួរមុខនិងជនភៀសសឹក ខណៈក្រុម ទាហានថៃឈ្លានពាន ចូលបូរណៈភាពទឹកដីកម្ពុជា ដែល បានរៀបចំឡើងនៅសារមន្ទីរខេត្តកំពង់ធំ នារសៀលថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្វាយគ្រឿងសក្ការៈបូជា នមស្សកាព្រះរតនត្រ័យថ្វាយបង្គំព្រះ ថ្វាយរបាំបួងសួង សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ។ បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃទេវតាថែរក្សា ព្រះស្វេតឆ័ត្រទេវតាថែរក្សាចក្រវាល ទាំងទេវតាឆ្នាំម្សាញ់ តាមជួយអភិបាល ប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ សម្តេចទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាង កញ្ញា និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ ចៀសផុតពីជំងឺឧបទ្រពចង្រៃ ចៀសផុត ពីគ្រោះធម្មជាតិផ្សេងៗ មានទេសចរណ៍ចូលមកទស្សនាកម្ពុជាកាន់តែច្រើន សូមឱ្យកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសុខភាព ល្អ និងទទួលបានជោគជ័យ ក្នុងការការពារបូរណភាពទឹកដី ពិសេ ស សូមឱ្យសម្រេចរាល់បំណងប្រាថ្នាទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត។

   សូមបញ្ជាក់ថា ព្រះប្រតិមាអង្គនេះ ត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នក បើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ២០០ ម៉ែត្រ ក្នុងពេលប្រតិបត្តិការ នៃការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print