កីឡាករ Eli Junior Kroupi របស់ក្លឹប Bournemouth បានស៊ុតបញ្ចូលទីចុងក្រោយដើម្បីសង្គ្រោះមួយពិន្ទុសម្រាប់ក្រុមរបស់គាត់ក្នុងលទ្ធផលស្មើ 4-4 ជាមួយម្ចាស់ផ្ទះ Manchester United កាលពីថ្ងៃចន្ទ ដោយបានបង្ហាញពីភាពរំភើបរីករាយក្នុងក្របខណ្ឌ អង់គ្លេស Premier League ដែលបានវាយលុកគ្នាយ៉ាងខ្លាំងពីដើមដល់ចប់។
ក្រុមរបស់លោកRuben Amorim បានបាត់ឱកាសក្នុងការឡើងមកតាមជាមួយនឹងក្រុម Chelsea ដែលឈរនៅលេខរៀងទីបួន ហើយជំនួសមកវិញនៅលេខប្រាំមួយដែលមាន 26 ពិន្ទុ។ Bournemouth ឈរលេខ13 មាន21ពិន្ទុ។
United ត្រៀមខ្លួនទទួលជ័យជម្នះបន្ទាប់ពី Bruno Fernandes ស៊ុតទាត់បាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើល ហើយ Matheus Cunha បានស៊ុតបាល់បញ្ចូលទីពីរនាទីដាច់ពីគ្នាក្នុងតង់ទីពីរដើម្បីធ្វើឱ្យពួកគេនាំមុខ 4-3 ។ប៉ុន្តែកីឡាករបម្រុង Kroupi វ័យ 19 ឆ្នាំរបស់ Bournemouth បានបំបិទមាត់អ្នកគាំទ្ររបស់ United ត្រឹមតែ 5 នាទីក្រោយមកដោយស៊ុតបញ្ចូលទីតាមស្មើវិញ។
ភាគីនីមួយៗមានការស៊ុតបាល់ចំនួន 9 គ្រាប់លើគោលដៅនៅក្នុងការប្រកួតដូចសង្គ្រាមដ៏ក្តៅ ជាមួយនឹងសកម្មភាពវាយបកគ្នាពីដើមដល់ចប់។ ខណៈដែលសំឡេងកញ្ចែចុងក្រោយបានបន្លឺឡើងបន្ទាប់ពី 100 នាទីយ៉ាងហត់នឿយ វាពិបាកក្នុងការនិយាយថាតើក្រុមទាំងពីរមានអារម្មណ៍ពេញចិត្តឬអត់។
លោក Andoni Iraola គ្រូបង្វឹកក្រុម Bournemouth បានប្រាប់ទូរទស្សន៍ Sky Sports ថា “ខ្ញុំគិតថាសម្រាប់ក្រុមអព្យាក្រឹត វាគឺជាការប្រកួតដ៏ល្អមួយ”។
ការប្រកួត Premier League បន្ទាប់របស់ Manchester United គឺនៅផ្ទះ Aston Villa នៅថ្ងៃអាទិត្យទី 21 ខែធ្នូ។ Bournemouth នឹងត្រូវប្រកួតបន្ទាប់នៅផ្ទះជាមួយ Burnley នៅថ្ងៃសៅរ៍ ទី 20 ខែធ្នូ ៕










