ខ្សែប្រយុទ្ធបារាំង Ousmane Dembele បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele របស់ក្លឹបបាល់ទាត់ Paris St Germain បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA)ប្រចាំរដូវកាល2024-25 ក្នុងទីក្រុង Doha កាលពីថ្ងៃអង្គារ។

កីឡាករវ័យ 28 ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់ Champions League លើកដំបូងរបស់ PSG នៅពេលដែលពួកគេបានផ្តួលក្រុម Inter Milan 5-0 នៅវគ្គផ្តាច់ព្រ័ត្រ និងស៊ុតបញ្ចូលទីបាន 35 គ្រាប់កាលពីរដូវកាលមុននៅគ្រប់ការប្រកួតទាំងអស់ រួមទាំង 21គ្រាប់ នៅ Ligue 1 ដើម្បីបញ្ចប់រដូវកាលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌកំពូលប្រទេសបារាំង។

អតីតកីឡាករ Barcelona និង Borussia Dortmund ដែលបានចូលរួមជាមួយ PSG ក្នុងឆ្នាំ 2023 Dembele បានផ្តួល Lamine Yamal របស់ Barcelona និង Kylian Mbappe របស់ Real Madrid ដើម្បីទទួលបានពានរង្វាន់បុគ្គលដ៏មានកិត្យានុភាពមួយនេះ។

...

Dembele មានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Intercontinental Cup របស់ក្រុមរបស់គាត់ជាមួយនឹងក្រុម Flamengo នៅថ្ងៃពុធ។ ពានរង្វាន់ដែលផ្អែកលើព្រឹត្តិការណ៍ចាប់ពីខែសីហា ឆ្នាំ 2024 ដល់ខែសីហា ឆ្នាំ 2025 ត្រូវបានបោះឆ្នោតជ្រើសរើសដោយគ្រូបង្វឹកក្រុមជម្រើសជាតិបុរស ប្រធានក្រុមជម្រើសជាតិបុរស អ្នកកាសែត និងអ្នកគាំទ្រ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print