ខេត្តកំពង់ស្ពឺ ៖ ការិយាល័យផែនការងារប្រឆាំងគ្រឿងញៀន ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងអនុវត្ដតាមការចង្អុលណែនាំរបស់លោកឧត្ដមសេនីយ៍ត្រីម៉ាត់ ធុច ស្នងការរង និងការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យប្រឆាំងគ្រឿងញៀន ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចភូមិសុបិន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំលាំងការិយាល័យគ្រឿងញៀនបានសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនបាន ១នាក់÷
ឈ្មោះ ពេជ្រ សម្ផស្ស ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិសុបិន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយដកហូតបានគ្រឿងញៀនចំនួន ៨កញ្ចប់(៥តូច ៣មធ្យម)ទូរស័ព្ទ ១គ្រឿង។
តាមការសាកសួរចម្លើយបឋមឈ្មោះ ពេជ្រ សម្ផស្ស សារភាពថាគ្រឿងញៀន ខ្លួនទទួលបានពីប្រភពឈ្មោះ អុឹម គីមហៀ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាលដោយបានការសម្របសម្ម្រួលពីលោក សុិន វីរៈ ព្រះរាជអាជ្ញា បានបន្ដ ឃាត់ខ្លួនឈ្មោះ អុឹម គីមហៀ នៅចំណុចភូមិព្រៃចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយរកឃេីញគ្រឿងញៀន១កញ្ចប់មធ្យមបន្ថែមនិងបញ្ជាក់ថាគ្រឿងញៀនទាំង អស់ពិតជារបស់ខ្លួនប្រាកដមែន តែមិនបញ្ជាក់ប្រភពគ្រឿងញៀនបន្ដ ។
បច្ចុប្បន្នមុខសញ្ញាទាំងពីររួមជាមួយវត្ថុតាងគ្រឿងញៀន សមត្ថកិច្ចបានបំពេញនីតិវិធី កសាងសំណុំរឿងបញ្ជូនមកការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដ ចាត់ការបន្ដ៕










