ក្មេងទំនេីង២នាក់​ ជាមុខសញ្ញាសង្ស័យដាក់អាវុធតាមខ្លួនដេីរពេលយប់ត្រូវបានឃាត់ខ្លួន​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ មន្ត្រីនគរបាលស្រុកគងពិសីបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៥នេះថា ក្មេងទំនេីង២ នាក់​ ជាមុខសញ្ញាសង្ស័យដាក់អាវុធតាមខ្លួន ដេីរពេល យប់ត្រូវបានឃាត់ខ្លួន​។ ជូនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ចូលទៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ប្រភពខាងលើឲ្យដឹងថា ដោយបានការដឹកនាំប​ញ្ជាពីលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ ក្នុងការអនុវត្ដវិធានការបង្កាទប់ស្កាត់និងបង្រ្កាបបទល្មេីសក្នុងមូលដ្ឋាន​ ពិសេសក្មេងទំនេីង​ អធិ​ការដ្ឋាននគរបាលស្រុកគងពិសីក្រោមការបញ្ជាដឹកនាំពីលោកវរ​សេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបា​ល​ស្រុក​ កំលាំងនគរបាលផ្នែកព្រហ្មទណ្ឌបានចុះល្បាត​និងឃាត់បានមុ​ខសញ្ញា​ក្មេងទំនើងដើរយប់ដោយ​មា​ន​កាន់កាប់អាវុធដាវដែកដាក់តាមខ្លួន ស្ថិតនៅចំណុ​ចផ្លូវលំ ភូមិភែក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ២​នាក់​៖​

(១)​-​ ឈ្មោះ គា ឧត្ដម ភេទប្រុស អាយុ​២២ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី​និង ​(២)-​ឈ្មោះ គា សុវណ្ណ ភេទប្រុស អាយុ​២០ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ​ ។

...

ប្រតិបត្ដិការនេះសមត្ថកិច្ចនេះដក​ហូ​តដាវកែឆ្នៃប្រវែង​៦​០​ សង់ទីម៉ែត្រ និងម៉ូតូមួយគ្រឿង​ វីនន័រ​អុិច​ ពណ៌ក្រហ​ម​ គ្មានផ្លាកលេខ​ កំលាំងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដេីម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័​យព្រហមទណ្ឌកំរិតស្រាល​ ចំណាត់ការតាមនីតិវិធី​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print