សហគមន៍​នេសាទ​កាំ​ង​ដីស​ដេញចាប់​បាន​ទូក​ស្មាច់ និង​សម្ភារ​ឆក់​ត្រី​នៅ​ស្ទឹង​ត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សហគមន៍​នេសាទ​កាំ​ង​ដីស​បាន​សហការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ដោយ​បាន​ដេញចាប់​បាន​ទូក​ស្មាច់​១គ្រឿង រួម​ជាមួយ​សម្ភារ​ឆក់​ត្រី​ជា​ច្រើន​កាលពី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ ។ ហេតុការណ៍​នេះ កើតឡើង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

យោង​តាម​ការ​បញ្ជាក់​ពី​សមាជិក​សហគមន៍​នេសាទ ដែល​បាន​ចុះ​ប្រតិបត្តិការ​ផ្ទាល់ បានឱ្យ​ដឹង​ថា ពួក​គេ​បាន​ចុះ​ល្បាត​នៅ​ចំណុច​ភូមិ​វា​ខ្សាច់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​បង្ក្រាប​សកម្មភាព​នេសាទ​ដោយ​ឧបករណ៍​ឆក់ ដែល​កំពុង​តែ​កើតឡើង និង​បង្ក​ផល​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ដល់​ធនធាន​ត្រី​ក្នុង​ដង​ទន្លេ ។

ក្នុង​ពេល​ចុះ​ល្បាត​នោះ ក្រុមការងារ​សហគមន៍​បាន​ប្រទះ​ឃើញ​សកម្មភាព​បទល្មើស​ជាក់ស្តែង ហើយ​បាន​ដេញចាប់​រហូត​ទទួល​បាន​លទ្ធផល​ជោគជ័យ ដោយ​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ធំ រួម​មាន​៖​ទូក​ស្មាច់​ចំនួន​១​គ្រឿង​, ម៉ាស៊ីន​អ៊ី​ណូ​តា​២៥​សេស​ចំនួន​១​គ្រឿង​, អាំង​ម៉ូ​ទ័​រ​ឆក់​ចំនួន​២​គ្រឿង (​ក្តៅ​១​គ្រឿង និង​ត្រជាក់​១​គ្រឿង​), ថ្នង​ដងត្រី​ចំនួន​១​ខ្សែកាប ចំនួន​៥​ម៉ែត្រ​, ខ្សែភ្លើង​ចំនួន​៥​ម៉ែត្រ ។

ទោះជា​យ៉ាងណា ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ខណៈ​ដែល​កម្លាំង​សហគមន៍​កំពុង​ព្យាយាម​ចូល​ទៅ​ចាប់ខ្លួន ។ សមាជិក​សហគមន៍​នេសាទ​បាន​សង្កត់ធ្ងន់​ថា ទោះបីជា​ប្រតិបត្តិការ​នេះ មាន​គ្រោះថ្នាក់​យ៉ាងណា​ក្តី ក៏​ពួក​គេ​នៅ​តែ​មានឆន្ទៈ​ខ្ពស់​និង​សាមគ្គី​គ្នា ដើម្បី​បន្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ទាំងឡាយ ដើម្បី រក្សា​ផល​ត្រី​ឱ្យ​នៅ​គង់វង្ស​ត​ជំនាន់ ។

...

ពួក​គេ​បាន​អះអាង​ថា នឹង​មិន​ខ្លាចរអារ ឬ​ញញើត​ចំពោះ​បេសកកម្ម​ល្បាត និង​ទប់ស្កាត់​បទល្មើស​នៅ​លើ​ផ្ទៃ​ទឹក​នោះ​ឡើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print