ខេត្តបន្ទាយមានជ័យ-ពោធិ៍សាត់ ៖ បើតាម របាយការណ៍បង្ហាញដោយលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ នៅម៉ោង ៨និង១២នាទី យោធាថៃ បាន បាញ់ផ្លោងចូលភូមិ បឹងត្រកួន និងភូមិសាស្ត្រភូមិជោគជ័យ។
លោកស្រីបន្តថា ៖ យោធភូមិភាគ ៥ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ យោធាឈ្លានពាន ថៃ បាន បន្តបាញ់ប្រហារដោយគិត ចាប់តាំងពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀលថ្ងៃទី ១៨ ខែធ្នូ នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ លម្អិតថា ៖ នៅម៉ោង ៩ និង ៥៨នាទី ទ័ពឈ្លានពាន បានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ ឈានដល់ម៉ោង ១១ និង ៦នាទី ពួកគេ បាន ប្រើ F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
ដល់ម៉ោង ១១ និង ២០នាទី ពួកគេប្រើ ដ្រូនស៊ើបការណ៍រំលោភក្នុងដែនអធិបតេយ្យកម្ពុជា នៅភូមិសាស្ត្រក្រោយភូមិជោគជ័យ និងភូមិព្រៃចាន់។ នៅម៉ោង ១ និង ៥២នាទី ពួកគេបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
ម៉ោង២ និង ៣២នាទី យោធាថៃ បន្ត ប្រើប្រាស់ F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយ បន្ត សកម្មភាព ដដែលនេះ នៅម៉ោង ២ និង ៤៥នាទី។
នៅម៉ោង ២ និង ៤៧នាទី យោធាឈ្លានពាន ថៃ បានបន្ត ប្រើ ប្រាស់កាំភ្លើងដៃបាញ់ ចូលក្នុងភូមិសាស្ត្រអូរភ្លុកដំរី។
ថៃនៅតែបន្តឈ្លានពានដឹកដីកម្ពុជា កម្ពុជាដាក់ទណ្ឌកម្មលើប្រទេសថៃ ចំពោះការរំលោភច្បាប់សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ៕
ដោយ ៖ សិលា










