ម៉ារ៉ុកបានយកឈ្នះហ្ស៊កដានី 3-2 បន្ទាប់ពីម៉ោងបន្ថែមដើម្បីលើកពាន Arab Cup កាលពីថ្ងៃព្រហស្បតិ៍ ដោយសារគ្រាប់បាល់ពីរគ្រាប់របស់ Abderrazzaq Hamed Allah និងការស៊ុតបាល់ពីចម្ងាយដ៏គួរឱ្យភ្ញាក់ផ្អើលពីកីឡាករ Oussama Tannane ។
ហ្ស៊កដានី ដែលគ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងនៅ World Cup ឆ្នាំ 2026 បានវាយបកវិញដោយការតែតបាល់បញ្ចូលទីក្នុងតង់ទីពីរពីការតែតបាល់បញ្ចូលទីរបស់ Ali Olwan នៅនាទីទី 48 និងទី 68 ។ប៉ុន្តែ Hamed Allah ស៊ុតបញ្ចូលទីបានគ្រាប់ទីបីឱ្យម៉ារ៉ុកនាទីពីចុងម៉ោងដណ្តើមបានជ័យជម្នះ។
ម៉ារ៉ុក ទទួលបានភាពជោគជ័យមួយផ្សេងទៀត បើទោះបីជាបាត់កីឡាករដែលមានមូលដ្ឋាននៅអឺរ៉ុបជាច្រើននាក់មុនការប្រកួត Africa Cup of Nationsក៏ដោយ។ ពួកគេបានក្លាយជាប្រទេសអាហ្រ្វិក និងអារ៉ាប់ដំបូងគេដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោក – ផងដែរនៅប្រទេសកាតាកាលពី 3 ឆ្នាំមុន – ទម្លាក់អេស្ប៉ាញនិងព័រទុយហ្គាល់មុនពេលចាញ់បារាំង។
ម៉ារ៉ុក បានឈ្នះជើងឯកពិភពលោកអាយុក្រោម 20 ឆ្នាំកាលពីខែតុលា នៅពេលដែលពួកគេបានយកឈ្នះអាហ្សង់ទីន 2-0 ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាប្រទេសអារ៉ាប់ដំបូងគេដែលលើកពាន។ ក្រុមអាយុក្រោម 17 ឆ្នាំបានឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ខណៈដែលក្រុមអាយុក្រោម 23 ឆ្នាំបានឈ្នះពានរង្វាន់ Africa Cup of Nations និងកន្លែងមួយនៅអូឡាំពិកទីក្រុងប៉ារីសឆ្នាំ 2024 ដែលពួកគេបានយកមេដាយសំរឹទ្ធ។ ម៉ារ៉ុក គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ AFCON ចាប់ពីថ្ងៃទី 21 ខែធ្នូដល់ថ្ងៃទី 18 ខែមករា៕










