ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការប៉ះត្រូវមីនតោនបណ្តាលឱ្យផ្ទុះឡើងនៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិអន្លង់ស្តី ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប៊ុន សំហឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិអន្លង់ស្តី ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងរបួសនិងដាច់ជើងម្ខាង ខណៈពេលដែលជនរងគ្រោះកំពុងបើកត្រាក់ទ័រភ្ជួរដីចំការប៉ះត្រូវមីនតោន។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិនិងក្រុមគ្រូពេទ្យដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ៕
...










