ធ្លាយដំណឹង ឈីន រតនៈ ចុះកុងត្រាជាផ្លូវការជាមួយហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ អតីតបេក្ខជន The Voice Cambodia រដូវកាលទី២ កញ្ញាឈីន រតនៈត្រូវបានគេទម្លាយថា នាងបានចុះកុងត្រាជាផ្លូវការជាមួយនឹងផលិតកម្មហង្សមាសរួចរាល់ហើយ បើទោះបីជានាងមិនបានលើកពានក្តី។ ការចុះកិច្ចសន្យានេះត្រូវបានគេរំពឹងថា នាងនឹងមានបទចម្រៀងផ្ទាល់ខ្លួនជាផ្លូវការក្នុងពេលឆាប់ៗ ហើយក៏ជាឱកាសជួយលើកស្ទួយប្រជាប្រិយភាពរបស់នាងកាន់តែខ្ពស់ឡើង។

ដើមឡើយ ឈីន រតនៈ គឺជាអ្នកចម្រៀងប្រចាំក្រុមមួយដែលប្រគុំក្នុងភោជនីយដ្ឋានមួយកន្លែងជិតវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែក្រោយពីមានឱកាសទាក់ទាញអ្នកគាំទ្របានច្រើនតាមរយៈការចូលរួមប្រលងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ បានធ្វើប្រជាប្រិយភាពនាងកើនឡើងរហូតដល់មានឱកាសប្រកួតដល់ជុំផ្តាច់ព្រ័ត្រ។ នាងបានក្លាយជាបេក្ខជនម្នាក់ដែលមានសមត្ថភាពក្នុងចំណោមអ្នកដាក់ពាក្យរាប់ម៉ឺននាក់ អ្វីដែលពិសេស នាងត្រូវបានផលិតកម្មហង្សមើលឃើញពីសមត្ថភាព ទេពកោលស្យហើយពេលនេះនាងទទួលបានឱកាសច្រើនជាផ្លូវការហើយក្នុងផលិតកម្មធំនាំមុខនៅកម្ពុជានេះ។ ប្រភពពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាសបានបញ្ជាក់ថា ពេលនេះឈីន រតនៈបានក្លាយជាតារាចម្រៀងពេញសិទ្ធិប្រចាំផលិតកម្មហង្សមាសហើយ បន្ទាប់ពីនាងចុះកិច្ចសន្យាជាផ្លូវការចំនួន៥ឆ្នាំកាលពីថ្មីៗនេះ។ ប្រភពបន្តថា ក្រមុំមកពីខេត្តកំពង់ចាមរូបនេះ ត្រូវបានផលិតកម្មរុញទៅជ្រកក្រោមដំបូលផលិតកម្ម Pleng Record ដែលជាផលិតកម្មសាខារបស់ក្រុមហ៊ុន រស្មីហង្សមាស។ ប្រភពបន្តដែរថា ឈីន រតនៈមានឱកាសល្បីល្បាញបានព្រោះតែមានមានទេពកោសល្យទាំងការច្រៀងបទមនោសញ្ចេតនា ញាក់កន្ត្រាន់អារម្មណ៍ ពិសេសបទដែលមានសំនៀងជាភាសាអង់គ្លេស ហើយពេលនេះផលិតកម្មកំពុងដុតដៃដុតជើងជំរុញលើកស្ទួយនាងឲ្យលេចធ្លោរ។

ជុំវិញការលើកឡើងពីការចុះកុងត្រាខាងលើឈីន រតនៈស្នើមិនសុំធ្វើការបញ្ជាក់ ព្រោះជាគោលការណ៍របស់ក្រុមហ៊ុនហើយនាងស្នើឲ្យទស្សនិកជន រងចាំតាមដានព័ត៌មាននេះ ព្រោះធានាថានៅពេលឆាប់ៗនេះនាងនឹងមានអ្វីប្លែកច្រៀនក្នុងសិល្បៈ ក្រោយប្រឡងចម្រៀងលំដាប់ភិភពលោកនៅទូរទស្សន៍ហង្សមាសមក។ អតីតសិស្សសាលាវិចិត្រសិល្បៈរូបនេះបញ្ជាក់ដែរថាសម្រាប់នាងការចូលច្រៀងជាតារាកុងត្រារបស់ហង្សមាសគឺពេញចិត្តបំផុតហើយក៏ចាត់ទុកថាជាឱកាសល្អក្នុងជីវិត ព្រោះនាងតែងតែស្រម៉ៃចង់ក្លាយជាតារាហង្សមាសនេះណាស់នៅពេលដែលនាងបានឃើញបងៗជំនាន់មុនគាត់ល្បីល្បាញហើយតែងតែលួចស្រឡាញ់និងយល់ថាហង្សមាសគាត់ពូកែណាស់ល្បីយូរមកហើយនៅតែរក្សាកេរ្តិ៍ឈ្មោះបានដដែលនេះមកពីមានធនធានល្អ។ នាងបន្តថា សម្រាប់ការងារសិល្បៈពេលនេះគឺរវល់ច្រើនណាស់ពិសេសកម្មវិធីប្រគុំតន្ត្រីដែលក្រុមហ៊ុនរៀបចំជូនជាមួយតារាជាច្រើនទៀតព្រមទាំងការបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍នានាជាដើម។ អ្វីដែលនាងបារម្ភពេលនេះគឺលើសុខភាពចេះតែខ្សោយៗ គ្រាដែលមិនបានសម្រាកឲ្យគ្រប់គ្រាន់ហើយនាងកំពុងតែហ្វឹកហាត់ក្បាច់រាំធ្វើយ៉ាងណាឲ្យល្អបន្តទៀតងាយស្រួលសម្តែងលើឆាក និងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជន៕

sov-3 sov-1 sov-2 sov-1 sov-9 sov-4 sov-5 sov-8 sov-6 sov-7sov-10

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print