ស្ទាវមួយក្រុមជិះម៉ូតូប្រដេញគ្នាទៅធាក់យុវជន០៣នាក់ដែលកំពុងជិះម៉ូតូ​ធ្វើឱ្យខ្ទាតទៅបុកពីក្រោយរថយន្ត POLICE ស្លាប់ម្នាក់ របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗចំណែកអ្នករួមដំណើរជាមួយ២នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល​ ក្រោយពេលពួកគេចេញពីផឹកស្ទីងនៅមុខណាហ្គាត្រឡប់ទៅផ្ទះវិញតាមផ្លូវត្រូវក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញតាមធាក់ រហូតមកដល់មុខក្រសួងមហាផ្ទៃក៏ជ្រុលចង្កូតទៅបុកឡាន POLICE ពេញទំហឹង ហើយពេលនោះឃាត់បានជនសង្ស័យម្នាក់ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១:៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូឆ្នាំ២០២៥ស្ថិតនៅលើផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នា៣នាក់បានជិះម៉ូតូ
មួយគ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BZ-4077 មកអង្គុយផឹកស្ទីងនៅខាងមុខណាហ្គាវើល។ ក្រោយមកក៏នាំគ្នាជិះម៉ូតូចេញមកវិញក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ តែភ្លាមៗនោះស្រាប់តែមានក្មេងស្ទាវមួយក្រុមជាជនសង្ស័យជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI NEX2 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KB-0315 ដេញវាយជនរងគ្រោះរហូតមកដល់មុខក្រសួងមហាផ្ទៃក៏ជ្រុលទៅបុកពីក្រោយរថយន្តរបស់សមត្ថកិច្ចទាំងពីរម៉ូតូបណ្តាលអោយដួលរងការខូចខាតយ៉ាងដំណំ។ បន្ទាប់មកសមត្ថកិច្ចក៏ឃាត់បានក្រុមជនសង្ស័យម្នាក់យកទៅសួរនាំនិងបន្តតាមនីតិវិធីច្បាប់។

...

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print