កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាមបង្រ្កាបក្មេងទំនើង ១ក្រុម ឃាត់ជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធនឹងករណីហិង្សា

ចែករំលែក៖

ខេត្តកំពង់ចាម÷ កាលពីវេលាម៉ោង ២និង៥១នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបករណីហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើង ១ក្រុម មានគ្នា ០៤នាក់ នៅចំណុចក្លឹបទ្រីបផលខេ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ប្រភពពីសមត្ថកិច្ច ឲ្យដឹងថា ការបង្ក្រាបករណីខាងលើ ជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ បន្ទាប់ពីពួកគេ បានវាយតប់គ្នាដោយដៃ ទៅលើជនរងគ្រោះ ០២នាក់ ។ ក្រៅពីនោះ ជំនាញក៏បានរឹបអូសវត្ថុតាង មាន ៖ ម៉ូតូ ០២គ្រឿង ម៉ាកសង់សេ ១២៥ ពាក់ស្លាកលេខ កណ្តាល 1W6164 និងស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1KQ 9414 រួមទាំង ទូរស័ព្ទដៃ ០១គ្រឿង និងវត្ថុតាងមួយចំនួនទៀត ផងដែរ ។

...

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print