ខេត្តកំពង់ស្ពឺ÷ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអង្គពពេលចុះធ្វើប្រតិបត្តិការពេលយប់ ហើយមានការសង្ស័យក៏ឈានចូលមើលទីតាំងផឹកស៊ីមួយកន្លែងស្រាប់តែប្រទះឃើញគ្រឿងញៀនហើយក៏ឃាត់ខ្លួនជនសង្ស័យបានបីនាក់។
មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូនេះថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកម្លាំងដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២៣:៣០នាទី កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍អង្គពពេលបានល្បាតដល់ចំណុចដីឡូត៍ខាងត្បូងភូមិសំពៅលូន ឃុំអង្គពពេល បានឃាត់ខ្លួនមុនសញ្ញាសង្ស័យ០៣នាក់៖
១-ឈ្មោះ ផន វិសាល ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
២-ឈ្មោះ ភួង សំណាង ហៅនុយភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៣-ឈ្មោះ ម៉ន សៀវតុង ហៅតុង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៨កញ្ចប់តូច, ទូរស័ព្ទដៃ០៣គ្រឿងនិងម៉តូ០១គ្រឿង ។
មន្ត្រីនគរបាលបានបញ្ជាក់ថា គ្រឿងញៀន១កញ្ចប់ត្រូវបានរកឃើញនៅក្នុងវង់ផឹក និង៧កញ្ចប់នៅចម្ងាយពីវង់ផឹកប្រហែល១ម៉ែត្រ។
នៅថ្ងៃទី២២ខែឆ្នាំនេះក្រុមជនសង្ស័យទាំងបីនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត៕










