ខេត្តបាត់ដំបង៖ ផ្ទះរបស់បងប្អូនជនភៀសសឹក០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង ២០និង២៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិតក្នុងក្រុមទី០៥ ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ករណីអគ្គិភ័យខាងលើនេះដែរបណ្តាលឱ្យឆេះផ្ទះ០១ ខ្នងទំហំ ៧ម៉ែត្រx៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្គ័សី ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារខូចខាតរួមមាន÷ទូរដាក់ខោអាវ០១ ,គ្រែរដេក១,ម៉ូទ័រស្វាន៣គ្រឿង,មុង,កន្ទេល តម្លៃ៣០ម៉ឺនរៀល ,អង្ករ ៧៥គីឡូក្រាម, សៀវភៅគ្រួសារ, សំបុត្រកំណើត និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនផងដែរ ដែលមានម្ចាស់ឈ្មោះ ភួង ភាព ភេទស្រី អាយុ ៦២ឆ្នាំ និងប្ដី ឈ្មោះ កែវ ណាត អាយុ៦៣ឆ្នាំ (ភៀសសឹកមិនបាននៅផ្ទះ)។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន១ គ្រឿងក្នុងការចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡាន មូលហេតុដោយការធ្វេសប្រហែសរបស់កូនប្រសារ ឈ្មោះ ភាព ភេទប្រុស អាយុប្រហែល ២០ឆ្នាំជាងដុតសំរាមក្បែររោងបាយរួចក៏រាលឆ្លងឆេះផ្ទះតែម្តង៕










