ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូPCXចាប់ហ្វ្រ័ងមុខមិនប្រយ័ត្នក៏រអិលដួលទៅនិងថ្នល់ភ្លាមនោះក៏មានរ៉ឺម៉កមកពីក្រោយកិនបណ្តាលឲ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ប៉ុន សុង ភេទប្រុស អាយុ៤០ឆ្នាំ រងរបួស ពកក្បាលខាងឆ្វេង មានអាស័យដ្នាននៅ ភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកPCX ពណ៌ខ្មៅលាយ ព្រីងទំ ពាក់ស្លាកលេខភ្នំពេញ1KM 5205 ធ្វេីដំណេីរពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏ចាប់ហ្វ្រ័ងខាងមុខក៏រអិលដួលទៅនិងថ្នល់ភ្លាមនោះស្រាប់តែមានរ៉ឺម៉កមួយគ្រឿងធ្វេីដំណេីរមកពីក្រោយកិនថែមរួចបេីកទៅបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនមកទទួលយកទៅវិញ៕
ដោយ៖សុខាសែនជ័យ










