ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌត្យសភាកម្ពុជា ខ្ញុំបានចាប់ផ្តើមបង្រៀននិស្សិតឧត្តមសិក្សានាឆ្នាំ២០០៥ ខ្ញុំបាននិយាយឃ្លាដដែលចាប់ពីពេលនោះមកបង្រៀនដល់និស្សិតថា «នៅលើផែនដីនេះយុត្តិធម៌ ផ្ដល់ឱ្យអ្នកខ្លាំង»។
នាពេលកន្លងទៅគេរិះគន់ខ្ញុំថា បានប្រើភាសាហិង្សា ខ្ញុំតែងសួរផ្ទុញទៅវិញថា ហេតុអ្វីបានត្រូវមានមេធាវីថ្លៃនិងថោក?
អាហាររបស់មនុស្សដ្បិតតែ៣ពេលដូចគ្នា ប៉ុន្តែបើអ្នកខ្វះលទ្ធភាពហូបអាហារខ្វះគុណភាពនាំសុខភាពទន់ខ្សោយ ដល់ពេលឈឺមិនសូវមានលុយទៅរកពេទ្យទៀតផង។
ខ្មែរត្រូវប្ដូរទស្សនៈអប់រំផ្នត់គំនិតសង្គមចេញ ពោលគឺ «កម្ពុជាត្រូវគិតឱ្យលើសពីអាហារបីពេល សល់លុយទិញអាវុធផង…»៕
...











