ភ្នំពេញ , នៅថ្ងៃទី ២១ ខែធ្នូ តាមម៉ោងក្នុងតំបន់ ក្រសួងការពារជាតិកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានដោយបញ្ជាក់ថា កងទ័ពថៃបានបាញ់ផ្លោងជាច្រើនលើកទៅលើតំបន់ប្រាសាទព្រះវិហារ ដែលមានទីតាំងស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានបាញ់ផ្លោងទៅលើតំបន់ដែលប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។ ភាគីថៃបានប្រើកាំភ្លើងត្បាល់ កាំភ្លើងយន្តធុនធ្ងន់ និងយន្តហោះគ្មានមនុស្សបើកក្នុងប្រតិបត្តិការយោធា។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ២២ ខែធ្នូ ដើម្បីពិភាក្សាអំពីជម្លោះកម្ពុជា-ថៃ។
សូមបញ្ជាក់ថា នៅពេលមុននេះ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា នៅវេលាម៉ោង ១៣:៣៥ ថ្ងៃនោះ កងទ័ពថៃបានបាញ់ផ្លោងចំនួន ៩ គ្រាប់ចូលទៅលើតំបន់ដែលប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា៕










