ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៣០នាទី ត្រង់ចំណុចចំណោទលោកយាយម៉ៅពេជ្រនិល នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ សិ្ថតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មានរថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌សលាយបៃតង ពាក់ផ្លាកលេខភ្នំពេញ3C-1277 បើកបរដោយឈ្មោះ ផុស ណាវីន ភេទប្រុស អាយុ ៣០ ឆ្នាំ និងមានព្រូឡានរួមដំណេីរ១នាក់ឈ្មោះ ធី ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ ទាំង២នាក់ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានក្រឡាប់បង្កឲ្យភ្ញាក់ផ្អើលទាំងថ្ងៃ។
មុនកេីតហេតុ រថយន្ដបើកបរពីទិសខាងកើតទៅទិស ខាងលិច លុះមកដល់ចំណុចខាងលើមិនដឹងថា កេីតអ្វី រថយន្ដបានរេចង្កូតធ្លាក់ចេញពីចិញ្ចើមផ្លូវខាងស្តាំដៃ
ហើយក្រឡាប់ផ្ទេកខ្លួនតែម្ដង សំណាងហេីយមិនមានបង្កគ្រោះដល់អាយុជីវិតគ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ ។
រីឯរថយន្ដខូចខាតវៀចទ្រុងនិងក្រពិតធ្ងន់ធ្ងរ និងបាន
កំលាំងសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួចជួយអន្ដរាគមន៍សង្រ្គោះនឹងស្ទួចយកចេញពីទីកន្លែងកេីតហេតុ សម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះចរាចរណ៍ឡើយ៕










