ចិន៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ត្រូវពន្លឿនការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអន្តរជាតិក្រុងប៉េកាំងនិងបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់ ខិតខំប្រឹងប្រែងបង្កើតជាប្រភពសំខាន់នៃការច្នៃប្រឌិតដោយម្ចាស់ការនិងប្រភពសំខាន់នៃការច្នៃប្រឌិតដើមរបស់ប្រទេសចិន។
ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ក្រុងប៉េកាំងបានអនុវត្តតាមអនុសាសន៍ណែនាំសំខាន់របស់អគ្គលេខាធិការបក្សលោក Xi Jinping ខិតខំប្រឹងប្រែងជំរុញការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអន្តរជាតិ ដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សហការជាមួយក្រុងTianjingនិងខេត្តHebei ប្រមូលផ្តុំកម្លាំងគ្នា ដើម្បីជំរុញឱ្យការច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅតំបន់ក្រុងប៉េកាំង ក្រុងTianjingនិងខេត្តHebei ឡើងដល់កម្រិតថ្មីឥតឈប់ឈរ៕
ដោយ៖តារា









