ចាប់បានហេីឃាតកកាប់សម្លាប់បុរសម្នាក់នៅសង្កាត់ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ជាឃាតករកាប់សម្លាប់បុរសម្នាក់នៅព្រៃបឹងមួយកន្លែង​ ក្នុងភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២៥​ ពេលនេះត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញតាមចាប់បា​នហេីយនៅព្រឹកថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៥​ នេះនៅមូលដ្ឋានខណ្ឌជ្រោយចង្វារ។

ជនដៃដល់ឈ្មោះ​ កៅ​ សុខ​សុង​ ភេទប្រុសអាយុ​ ៣៩​ ឆ្នាំ​ ស្នាក់នៅមិនពិតប្រដក។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុមានបុរសម្នាក់បានដេីរចូលទៅបំណងទៅដាំឈូល​នៅក្នុងបឹនោះ​ ខណៈទៅដល់ចំណុចកេីតហេតុក៏ឃេីញមានបុរសម្នាក់ដេកស្លាប់ដោយមានឈាមនិងស្នាមកាំបិតទៀតផង​ ភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកហុំព័ទ្ធទីតាំងខាងលេីភ្លាមៗ។ 

ក្រោយធ្វេីសកម្មភាពរួចជនដៃដល់បានព្យាយាមគេចខ្លួនរហូតទៅដល់មូលដ្ឋានខណ្ឌរហូតមកដល់ព្រឹកថ្ងៃទី២៤​ ខែឆ្នាំដដែលជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានយកទៅចាត់ការតា​មច្បាប់៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print