ឥណ្ឌា ប្រតិកម្មខ្លាំង ក្រោយទាហានសៀម បំផ្លាញរូបព្រះវិស្ណុ និមិត្តរូបដ៏ពិសិដ្ឋ របស់ ឥណ្ឌានិងកម្ពុជា

ចែករំលែក៖

វីដេអូឃ្លីបរបស់កងទ័ពសៀម ដែលកំពុងវាយកម្ទេចរូបសំណាក់ហិណ្ឌូ រឿងនេះបានទៅដល់ប្រទេសឥណ្ឌា មិនមែនគ្រាន់តែកម្ពុជាទៀតទេ។ ប្រតិកម្មរបស់ឥណ្ឌាចំពោះការវាយកម្ទេចរូបសំណាក់ហិណ្ឌូរបស់កងទ័ពសៀមបង្ហាញពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ។ ទីក្រុងញូវដេលីបានហៅវាថាជាទង្វើ «មិនគោរព» មិនត្រឹមតែចំពោះប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសហគមន៍ហិណ្ឌូ និងសាសនិកនៅទូទាំងតំបន់ ដែលមានបេតិកភណ្ឌខាង គោរពបូជាយូរអង្វែងផងដែរ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Randhir Jaiswal បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងជម្លោះអធិបតេយ្យភាព បេតិកភណ្ឌវប្បធម៌ និងនិមិត្តសញ្ញាសាសនាគួរតែត្រូវបានរក្សាទុកអោយនៅខាងក្រៅជម្លោះ។ នៅពេលដែលរូបសំណាក់ព្រះវិស្ណុ – និមិត្តរូបដ៏ពិសិដ្ឋដែលមានសារៈសំខាន់ដែលហួសពីព្រំដែនជាតិ – ត្រូវបានបំផ្លាញ ជម្លោះនេះលែងគ្រាន់តែជាព្រំដែន ឬទីតាំងយោធាទៀតហើយ ប៉ុន្តែបានក្លាយជាការប្រមាថដល់ជំនឿរសាសនា។ ទាំងនោះហើយជាមូលហេតុដែលប្រទេសឥណ្ឌា ដែលជាប្រទេសមួយដែលមិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះទឹកដី បានអំពាវនាវឱ្យមានការសន្ទនា និងបញ្ចប់អំពើហិង្សា។
ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ការវាយកម្ទេចរូបសំណាក់ហិណ្ឌូនៅក្នុងតំបន់ អានសេះ នៃខេត្តព្រះវិហារ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកជឿទូទាំងពិភពលោក ហើយមិនគួរកើតឡើងទេ។
«ឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការបំផ្លាញរូបសំណាក់ហិណ្ឌូនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនថៃ-កម្ពុជាដែលកំពុងបន្តកើតមាន លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា ព្រះហិណ្ឌូ និងព្រះពុទ្ធសាសនាត្រូវបានគោរពបូជាយ៉ាងជ្រាលជ្រៅដោយប្រជាជននៅក្នុងតំបន់ ដែលជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមរបស់យើង» ។
«យើងសូមអំពាវនាវម្តងទៀតដល់ភាគីទាំងពីរឱ្យវិលត្រឡប់ទៅរកការសន្ទនា និងការទូតវិញ ដើម្បីស្តារសន្តិភាព និងជៀសវាងការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិ និងបេតិកភណ្ឌបន្ថែមទៀត»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print