រឿងទាហានថៃ​ វាយកម្ទេចរូបសំណាកព្រះវិស្ណុ ក្នុងទឹកដីកម្ពុជា​ បានផ្ទុះប្រតិកម្ម​ និងបន្ទោសថៃ ពេញពិភពលោក

ចែករំលែក៖

ភ្នំពេញ​៖​ ទាំងសារព័ត៌មានឥណ្ឌា​ និងសារព័ត៌មានអន្តរជាតិជាច្រើននៅ​លើពិភពលោក​ បានចុះផ្សាយជាមួយនឹងចំណងជើងធំៗ ដែលដាក់ការស្តីបន្ទោសថៃចំៗ ថា បានប្រព្រឹត្តទង្វើគ្មានការគោរពនិងឲ្យតម្លៃដល់សាសនា។

ជាក់ស្ដែង​ពលរដ្ឋ​ និងងសារព័ត៌មានឥណ្ឌា បានរិះគន់​ចំៗ និងថ្កោលទោសថៃ ចំពោះទង្វើដ៏អាក្រក់ដែលផ្តួលរំលំរូបសំណាកព្រះវិស្ណុ នៃសាសនាព្រាហ្មញ្ញ ប៉ុន្តែពេលនេះពិភពលោកទាំងមូលបានដឹងឮ និងស្តីបន្ទោសថៃ សម្រាប់សកម្មភាពដ៏គឃ្លើននេះ។

ម្យ៉ាងការផ្សាយរបស់សារព័ត៌មានអន្តរជាតិអំពីរឿងនេះ បានសបញ្ជាក់យ៉ាងច្បាស់ថា ថៃជាអ្នកឈ្លាន​ពានកម្ពុជា ហើយក៏បកស្បែកមុខថៃឲ្យពិភពលោកឃើញថា ជាតិសាសន៍នេះអាក្រក់ ជួជាតិប៉ុនណាផងដែរ។
ជុំវិញរឿងនេះ ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍រួចហើយ ដោយថ្កោលទោសថៃ ចំពោះទង្វើដែលមិនអាចទទួលយកបាន នៃការកម្ទេចរូបសំណាក ព្រហ្មញ្ញសាសនា។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃពុធទី២៤ខែធ្នូឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Shri Randhir Jaiswal និយាយថា៖ «យើងបានឃើញនូវរបាយការណ៍ស្តីពីការកម្ទេចរូបសំណាកព្រះនៃ ព្រហ្មញ្ញសាសនា ដែលទើបកសាងឡើងក្នុងពេលថ្មីៗ និងមានទីតាំងស្ថិតនៅតំបន់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនថៃ-កម្ពុជា ដែលកំពុងបន្តកើតមាន។ ទេវរូបនៃសាសនាព្រហ្មញ្ញ និងព្រះពុទ្ធ ត្រូវបានទទួលនូវការគោរពសក្ការៈយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ប្រជាជននៅទូទាំងតំបន់ ដែលនេះគឺជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមគ្នារបស់យើង។ ទោះបីជាមានការទាមទារកម្មសិទ្ធិលើទឹកដីក៏ដោយ ក៏សកម្មភាពដែលខ្វះការគោរពបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងមនោសញ្ចេត​នារបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោក ហើយសកម្មភាពបែបនេះមិនគួរកើតមានឡើងនោះទេ។ យើងសូមទទូចម្តងទៀតដល់ភាគីទាំងពីរ ឲ្យត្រឡប់មករកកិច្ចសន្ទនា និងផ្លូវការទូតវិញ ដើម្បីស្តារសន្តិភាពនិងចៀសវាងការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងបេតិកភណ្ឌផងដែរ»។

កាលពីថ្ងៃអង្គារ លោក Vijayasai Reddy អតីតសមាជិកសភា ក៏បានហៅការបំផ្លិចបំផ្លាញនេះថាជា «រឿងដែលមិនអាចទទួលយកបាន» នៅក្នុងការបង្ហោះលើបណ្តាញសង្គម X ផងដែរ។ លោកថែមទាំងព្រមានថា ការវាយប្រហារលើកេរ្តិ៍តំណែលសាសនា ក្រោមលេសនៃជម្លោះទឹកដី «គ្រាន់តែបង្ហាញឲ្យឃើញពីការខ្វះការអត់ឱនប៉ុណ្ណោះ»។

លោកសរសេរថា «ទោះបីជាត្រូវបានដាក់ដោយកម្ពុជា ឬមិនមែនក៏ដោយ ការវាយប្រហារលើជំនឿ និងកេរ្តិ៍តំណែល មិនអាចយកមកធ្វើជាលេសបានឡើយ»។ លោកបានគូសបញ្ជាក់ថា ទាំងថៃ និងកម្ពុជា សុទ្ធតែជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាភាគច្រើន ប៉ុន្តែ«ប្រវត្តិសាស្ត្របានកត់ត្រាទុកនូវការធ្វើទុក្ខបុកម្នេញដដែលៗលើប្រាសាទព្រហ្មញ្ញសាសនា និងការប៉ុនប៉ងលុបបំបាត់ចោល។ គ្មានសាសនាណាដែលបង្ហាញពីសន្តិភាពរបស់ខ្លួន តាមរយៈការបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេ»។

ទោះបែបនេះ នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ឥតខ្វល់ឡើយ ហើយបោះសម្តីយ៉ាងឡូយ​ថា ហេតុការណ៍នេះមិនគួរយកទៅប្រៀបធៀបជាមួយនឹងការរងរបួសដែលទាហានថៃបានទទួលរង​ ក្នុងកំឡុងពេលមានការប៉ះទង្គិចគ្នានាពេលថ្មីៗនេះទេ។

អានុទីននិយាយនៅ​ថ្ងៃព្រហស្បតិ៍​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០២៥​ថា «រូបសំណាកដែលត្រូវបានបំផ្លាញ មិនអាចយកទៅប្រៀបធៀបជាមួយដៃ​ជើង​ដែលទាហានរបស់យើងបានបាត់បង់នោះទេ ហើយក៏មិនអាចប្រៀបធៀបទៅនឹងទង្វើប្រមាថសាសនាដែរ។ ខ្ញុំនឹងមិនធ្វើការប្រៀបធៀបបែបនេះទាល់តែសោះ»។

អានុទីន លើកឡើងថា ក្តីបារម្ភចម្បងរបស់លោក គឺសុវត្ថិភាពរបស់កងទ័ពថៃដែលកំពុងប្រតិបត្តិការតាមបណ្តោយព្រំដែន ដោយយោងទៅលើការគំរាមកំហែងពីគ្រាប់មីន និងហានិភ័យយោធាដែលកំពុងបន្ត៕

រូបភាព​៖​ លោក​ Shri Randhir Jaiswal អ្នកនាំពាក្យក្រសួងការពារឥណ្ឌា(រូបថត៖ PTI)​

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា (រូបថត៖ ក្រសួងការបរទេសឥណ្ឌា)

...

រូបភាព៖​ លោក អានុទីន ឆានវីរៈគុល​ នាយករដ្ឋមន្ត្រីថៃ (រូបថត៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print