ខេត្តកណ្ដាល÷ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នគរបាល នៃអធិការរដ្ឋាននគរបាលក្រុងតាខ្មៅបានបង្ហាញមុខក្រុមក្មេងទំនើង ក្នុងករណីហិង្សាទៅវិញ ទៅមកនៅសង្កាត់កំពង់សំណាញ់ កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៥ ។
លោកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យ ដឹងថា អនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ សំណាញ់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាប ករណីហិង្សាវាយគ្នាទៅវិញទៅ មក(បង្កឡើងដោយក្មេងទំនើង) ចំណុច ផ្ទះជួលភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រុមទី១មាន១.ឈ្មោះ វឿន ពណ្ណារាយ ភេទប្រុសអាយុ ១៦ឆ្នាំ មុខរបរនៅផ្ទះ ២.ឈ្មោះ យាន តុលា ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ៣.ឈ្មោះ ណារ៉ា ដានុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ៤.ឈ្មោះ ភ័ណ្ឌ សុរាជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ៥.ឈ្មោះ ភា គីមហេង ភេទប្រុស អាយុ ១៧ឆ្នាំមុខរបរនៅផ្ទះ ។ ជនសង្ស័យទាំង៥នាក់រស់នៅក្នុង ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រុមទី២មានជនសង្ស័យ៥នាក់ ១.ឈ្មោះ សារឿន ពិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរលក់ផ្កា ស្នាក់ នៅបច្ចុប្បន្ន ភូមិបត្តាជី/ក្រុងតាខ្មៅ ២.ឈ្មោះ លី កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបច្ចុប្បន្ន ភូមិដើមមៀន/ក្រុងតាខ្មៅ ៣.ឈ្មោះ ហេង តុលា ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបច្ចុប្បន្ន ភូមិព្រែករាំង សង្កាត់/ក្រុងតាខ្មៅ ៤.ឈ្មោះ អ៊ែល ដេវិដ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិព្រែករាំង/ក្រុងតាខ្មៅ ៥.ឈ្មោះ ហេង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបច្ចុប្បន្ន ភូមិព្រែករាំង/ក្រុងតាខ្មៅ ។ ជនសង្ស័យទាំង០២ក្រុមគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
លោកវរសេនីយឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថា សម្រាប់នៅក្នុងក្រុងតាខ្មៅគឺដាច់ខាតមិនអោយក្មេងទំនើងអុក ឡុកឬប្រព្រឹត្តបទល្មើសផ្សេងៗតាមទំនើងចិត្តនោះទេ ។
បច្ចុប្បន្នក្មេងទំនើងទាំងពីរក្រុមត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕










