លោក នុត ពុធដារ៉ា ចុះពិនិត្យការស្ថាបនាផ្លូវបេតុង០១ខ្សែ ក្នុងសង្កាត់ព្រៃវែង

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ចុះពិនិត្យការស្ថាបនាផ្លូវបេតុង ០១ខ្សែ ប្រវែង ៤៦៩ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ដែលជាផ្លូវគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៦។

ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ លោកអភិបាលខណ្ឌ លើកឡើងអំពីការអភិវឌ្ឍរីកចម្រើន របស់មូលដ្ឋានយើង ជាបន្តបន្តាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាក់ស្តែងផ្លូវ០១ខ្សែ ដែលកំពុងស្ថាបនានៅពេលនេះ គឺនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្កើនសោភណ្ឌភាពលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទៀតផង។ លោកអភិបាល ក៏ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់សូមជួយថែរក្សាផ្លូវនេះឲ្យបានល្អប្រសើរ ជៀសវាងការដឹកជញ្ជូនធ្ងន់ៗ ដើម្បីប្រើប្រាស់បានយូរអង្វែង។

បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះផ្ទាល់ បានអបអរសាទរ និងថ្លែងអំណរគុណ ចំពោះចំណាត់ការរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានស្ថាបនាផ្លូវបេតុងថ្មី០១ខ្សែនេះជូនដល់ពួកគាត់ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់៕

img_4653 img_4658 img_4660

ដោយ៖ ជីម ភារ៉ា ដង្កោ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print