អ៊ុយក្រែនបាញ់មីស៊ីល Storm Shadow និងយន្តហោះ UAV ទៅកាន់ទីតាំងប្រេង និងឧស្ម័នរបស់រុស្ស៊ី

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា មន្ត្រីសេវាសន្តិសុខអ៊ុយក្រែន (SBU) បានប្រាប់ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន បានវាយប្រហារចំឃ្លាំងស្តុកផលិតផលប្រេងនៅកំពង់ផែ Temryuk របស់រុស្ស៊ី និងរោងចក្រកែច្នៃហ្គាសមួយកន្លែងនៅតំបន់ Orenburg។

មន្ត្រីរូបនោះបានបញ្ជាក់ថា «SBU បន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យប្រេង និងហ្គាសរបស់រុស្ស៊ីជាប្រព័ន្ធ។ រាល់ការវាយប្រហារនីមួយៗបានធ្វើឡើងក្នុងគោលបំណងបង្កការប៉ះពាល់ដល់ថវិការុស្ស៊ី កាត់បន្ថយចំណូលរូបិយប័ណ្ណបរទេស និងធ្វើឱ្យស្មុគស្មាញដល់ការដឹកជញ្ជូន និងការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់កងទ័ព»។
អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយដ្រូនចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីកាត់បន្ថយសមត្ថភាពធ្វើសង្គ្រាមរបស់រុស្ស៊ី ដោយផ្តោតលើប្រភពចំណូលសំខាន់ៗដូចជាវិស័យថាមពលជាដើម៕

...

រូបថត​: laodong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print