អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឃាតកម្ម!

ចែករំលែក៖

ភ្នំពេញ​៖​ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថរាជធានីភ្នពេញ​ នៅព្រឹកថ្ងៃ​ទី២៦​ ខែធ្នូ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ០១នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុច ក្បែរស្រះទឹកមួយ កន្លែង ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ០៨និង៥០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកការ ស៊ើបអង្កេត ស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កៅ សុខសុង ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចមុខបុរីមេគង្គ រ៉ូយាល់ ផ្លូវជាតិលេខ៦អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាំមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យ បានសារភាពឱ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មដូចការរៀបរាប់ខាងលើ ប្រាកដមែន មូលហេតុដោយសារខ្លួនបានឃើញបុរសម្នាក់ មានស្តាយកាបូបនៅក្រោយខ្នងដើរសំដៅមករកខ្លួន ភ្លាមនោះខ្លួនគិតថា បុរសនោះប្រហែលជាមករករឿងសម្លាប់ខ្លួន ទើបខ្លួនទាញយកកាំបិតប៉័ងតោ ដែលលាក់ទុកនៅក្នុងខ្លួនរួចជាស្រេច ស្ទុះចូលទៅកាប់ប្រហារលើជនរងគ្រោះជាច្រើនកាំបិតត្រូវចំជាច្រើនកន្លែង បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ បន្ទាប់ពីកាប់សម្លាប់លើ ជនរងគ្រោះរួចហើយ ខ្លួនបានរត់គេចមកសម្ងំលាក់ខ្លួននៅក្នុងវត្តព្រែកលៀប ហើយយក កាំបិតប៉័ងតោទៅលាក់ទុកក្នុងគុម្ពផ្កាមុខវត្ត។ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ខ្លួនបានចូលទៅសុំចៅអធិការវត្តបាក់ខែង ដើម្បីបួសជាព្រះសង្ឃ ប៉ុន្តែត្រូវចៅអធិការវត្តមិនឲ្យបួស និង ដេញខ្លួនចេញពីវត្ត ហើយក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់រូបខ្លួនតែម្ដង។ ហើយរូបខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាច្រើនឆ្នាំមកហើយ។

...

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print