បិសាចក្រហម Man United ឡើងមកឈរនៅលេខ 5 ក្រោយយកឈ្នះ Newcastle

ចែករំលែក៖

កីឡាករ Patrick Dorgu របស់ Manchester United បានស៊ុតបញ្ចូលទីក្នុងតង់ទីមួយ ជួយក្រុមរបស់ លោកRuben Amorim បានយកឈ្នះ 1-0 លើក្រុម Newcastle United កាលពីថ្ងៃសុក្រក្នុងការប្រកួតថ្ងៃ Boxing Day  ដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់ទី 5 ក្នុងតារាងអង់គ្លេស Premier League ។

ក្រុមម្ចាស់ផ្ទះមាន 29 ពិន្ទុបន្ទាប់ពីការប្រកួតចំនួន 18ដង ដោយការប្រកួតដែលនៅសល់នៃក្រុមផ្សេងទៀតសប្តាហ៍នេះនឹងត្រូវលេងនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យខណៈដែល Newcastle ស្ថិតនៅលេខរៀងទី 11 មាន 23 ពិន្ទុ។

Dorgu រកបានគ្រាប់បាល់ដំបូងរបស់គេសម្រាប់ Man United ជាមួយនឹងការទាត់បាល់បញ្ចូលទីបានយ៉ាងល្អនៅនាទីទី 24។

Dorgu បានប្រាប់សារព័ត៌មាន Sky Sports ថា “វាគឺជាការស៊ុតដ៏ល្អមួយ។ ខ្ញុំមិនដឹងថាខ្ញុំអាចធ្វើបាននោះទេ ប៉ុន្តែខ្ញុំសប្បាយចិត្តខ្លាំងណាស់ក្នុងការរកគ្រាប់បាល់ដំបូងរបស់ខ្ញុំនៅក្នុងកីឡដ្ឋាននេះ”។

...

ក្រុមបិសាចក្រហម Manchester United នឹងប្រកួតបន្ទាប់ជាមួយក្លឹបបាតតារាង Wolves នៅ Old Trafford នៅថ្ងៃអង្គារទី 30 ខែធ្នូ ចំណែក Newcastle ធ្វើដំណើរទៅ Burnley នៅយប់ថ្ងៃដូចគ្នា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print