ក្រុមម៉ូតូឌុបព័ទ្ធចាប់មុខសញ្ញាឆបោកប្រគល់ឲ្យសមត្ថកិច្ចចាត់ការ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីសង្ស័យមុខសញ្ញាឆបោកយ៉ាងសកម្មម្នាក់ត្រូវបានក្រុមម៉ូតូឌុប និងប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចផ្សារថ្មីពោធិ៍សាត់ស្ថិតក្នុងភូមិពាលញែកពីរ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីសង្ស័យត្រូវបានឃាត់ចាប់ខ្លួនឈ្មោះ ទូច សុខណា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំហានជ័យ ស្រុកផ្លូវ ខេត្តក្រចេះ។

ប្រភពបន្តថា មុនកើតហេតុមានស្រ្តីម្នាក់ដើរផ្សារទិញអីវ៉ាន់ស្រែកហៅឲ្យពូម៉ូតូឌុបឲ្យជួយថា មានស្រ្តី២នាក់នាំស្រ្តីម្នាក់ទៅដោះខ្សែកខ្សែដៃ មាស ខណៈនោះក្រុមពូៗម៉ូតូឌុបបានតាមរកក៏ប្រទះឃើញស្រ្តីជនសង្ស័យ២នាក់នៅចំណុចឈាងខាងលិចជ្រុងខាងត្បូងនៃផ្សារកំពុងដើរគៀបស្រ្តីម្នាក់ ពួកគាត់សង្ស័យក៏បានសាកសួរស្រ្តីទាំង៣នាក់នោះថានាំគ្នាទៅណា ? ស្រាប់តែស្រ្តី២នាក់បានរត់គេចបែកផ្លូវគ្នា នៅសល់តែស្រ្តីម្នាក់ដែលគេសង្ស័យកំពុងចាញ់កល់ល្បិចបានស្រែកឲ្យគេឯងជួយ ពេលនោះក៏បានភ្ញាក់ផ្អើលឆោឡោដល់ប្រជាពលរដ្ឋតែម្ដង ចំណែកក្រុមពូៗម៉ូតូឌុបបានតាមដេញរកស្រ្តី២នាក់ដែលបានរត់គេចខ្លួន ហើយក៏ចាប់បានស្រ្តីសង្ស័យម្នាក់ខាងលើយកមកប្រគល់ឲ្យនគរបាលផ្សារពោធិ៍សាត់ដើម្បីចាត់ការបន្ត។

ប្រភពដដែលបន្តទៀតថា យោងតាមសាក្សីនិងរឿងរ៉ាវនាពេលកន្លងមកឃើញថា ស្រ្តីសង្ស័យពិតជាមុខសញ្ញាឆបោកដោយប្រើល្បិចកល់ដូចជា ធ្វើឲ្យច្រុះលុយឬមាសក្លែងក្លាយហើយបើមានអ្នករើសពួកគេលួងលោមគៀបយកទៅកន្លែងស្ងាត់ដើម្បីដោះដូរលុយសុទ្ធរឬមាសសុទ្ធ ប៉ុន្តែសកម្មភាពស្រ្តីសង្ស័យជាមុខសញ្ញាខាងលើធ្វើមិនបានសម្រេចនោះទេ ក៏ត្រូវបែកការទើបប្រជាពលរដ្ឋព័ទ្ធចាប់បានម្នាក់យកទៅប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ករណីនេះសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានបំពេញសំណុំបែបបទបញ្ជូនខ្លួនស្រ្តីសង្ស័យខាងលើនេះ ទៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ៕

photo_2016-09-11_13-48-37

ដោយ៖ ប៉ឹម ពិន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print