សម្តេច ម៉ែន សំអន ជំរុញឱ្យគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស រាជធានីភ្នំពេញ បន្ដយកចិត្ដទុកដាក់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួម
សំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្សរាជធានីភ្នំពេញ ៥០០នាក់ បន្ដចុះមូលដ្ឋាន ដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន ជាប្រចាំ ។។ ក្នុងពិធីសំណេះសំណាលនេះ ដោយមាន ការចូលរួមពី លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រៃ្ដគណៈ កម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជនលោកអគ្គលេខា ធិការរងប្រធានអនុប្រធានផ្នែកចំណុះ អគ្គលេខាធិការដ្ឋានថ្នាក់ដឹកនាំគណៈកម្មាធិការបក្សរាជធានី ព្រមទាំងរចនា សម្ព័ន្ធគណៈចលនាមហាជនទូទាំងរាជធានីភ្នំពេញ សរុបប្រមាណ៥០០នាក់ចូលរួម។ ពិធីសំណេះសំ ណាលនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ។
លោក ឃួង ស្រេង ប្រធានគណៈចលនាមហាជន នៃគណបក្សរាជធានីភ្នំពេញ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយរចនា សម្ព័ន្ធគណៈចលនាមហាជន នៃគណបក្សរាជធានីភ្នំពេញ ព្រមទាំងរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍន ភាពការងារកសាងបក្ស ក៏ដូចជាការរៀបចំរចនាសម្ព័ន្ធគណៈចលនាមហាជន ដែលសម្រេចបានជូនដល់គណៈអធិបតីនាឱកាសនោះ។
មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទាំងអស់ដែលបានបំពេញការងារយ៉ាង សកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះ។ទន្ទឹមនឹងនេះពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេចបានគូស បញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី លើការការពារបូរណភាពទឹកដី និងសុខទុក្ខរបស់កងទ័ព។
ក្នុងស្មារតីការពារអធិបតេយ្យជាតិទប់ទល់នឹងការឈ្លាន ពាន សម្តេចបានសង្កត់ធ្ងន់លើការដោះស្រាយបញ្ហាដោយ សន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងការទូតតាមយុទ្ធសាស្ត្រស្ងាត់ តែមិនស្ងៀម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សង្គមជាតិ។ ជាទីបញ្ចប់សម្តេចបានអំពាវនាវឱ្យរចនាសម្ព័ន្ធចលនាមហាជនបន្តពង្រឹងជំនឿចិត្តពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលនិងចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីការពារសន្តិភាពនិងអធិបតេយ្យជាតិឱ្យបានគង់វង្ស៕


ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print