Amazon ផ្អាកគម្រោងការដឹកជញ្ជូនផលិតផលដោយប្រើដ្រូនក្នុងប្រទេសអ៊ីតាលី

ចែករំលែក៖

ក្រុមហ៊ុនAmazonបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានសម្រេចចិត្តមិនបន្តផែនការដឹកជញ្ជូនទំនិញដោយយន្តហោះគ្មានមនុស្សបើកឬដ្រូន(Drone)នៅក្នុងប្រទេសអ៊ីតាលីដោយហេតុថា បញ្ហាបទប្បញ្ញត្តិអាជីវកម្មរបស់និយតករលំហអាកាសមិនគាំទ្រគម្រោងនេះទេ។

អាកាសចរណ៍ស៊ីវិលអ៊ីតាលី ENAC បានចាត់ទុកការសម្រេចចិត្តនេះថាជារឿងមិននឹកស្មានដល់ ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ការផ្លាស់ប្តូរនេះត្រូវបានជំរុញដោយគោលនយោបាយរបស់ក្រុមហ៊ុនដែលភ្ជាប់ទៅនឹង ព្រឹត្តិការណ៍ហិរញ្ញវត្ថុថ្មីៗពាក់ព័ន្ធនឹងក្រុមហ៊ុនធំ។

ក្រុមហ៊ុនបានប្រកាសកាលពីខែធ្នូ ឆ្នាំ 2024 ពីការបញ្ចប់ដោយជោគជ័យនៃការសាកល្បងដំបូងនៃយន្តហោះគ្មានមនុស្សបើកនៅក្នុងទីក្រុង San Salvo។

...

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters កាលពីថ្ងៃអាទិត្យ Amazon បាននិយាយថា៖ “បន្ទាប់ពីការត្រួតពិនិត្យជាយុទ្ធសាស្រ្ត យើងបានសម្រេចចិត្តបញ្ឈប់ផែនការដឹកជញ្ជូនដោយដ្រូនពាណិជ្ជកម្មរបស់យើងនៅក្នុងប្រទេសអ៊ីតាលី”។ Amazon បានបន្ថែមថា “ទោះបីជាមានការចូលរួមជាវិជ្ជមាន និងវឌ្ឍនភាពជាមួយនិយតករលំហអាកាសរបស់អ៊ីតាលីក៏ដោយ ក្របខ័ណ្ឌបទប្បញ្ញត្តិអាជីវកម្មមួយចំនួននៅក្នុងប្រទេសនេះ មិនគាំទ្រដល់គោលដៅរយៈពេលវែងរបស់យើងសម្រាប់កម្មវិធីនេះទេ”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print