ខេត្តកណ្តាល ÷ ពិតជាប្លែកទៀតហើយ មុននឹងដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដោយបុរសជាជនសង្ស័យ ៣នាក់ ក្នុងនោះម្នាក់ជាអ្នករត់ម៉ូតូកង់បី រីឯ២នាក់ជាមេការផ្ទះ សំណាក់ ករណីរំលោភសេពសន្ថវ:ទៅលើស្ត្រីរងគ្រោះជាភ្ញៀវ ជាថ្នូរនឹងការកាត់កង គ្មានប្រាក់បង់ថ្លៃឈ្នួល និង៣០នាទី ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះសំណាក់បន្ទប់លេខ B999 ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលហើយត្រូវស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចតាមស្រាវជ្រាវរហូតឃាត់បានបុរសជាជនសង្ស័យ ទាំង៣នាក់ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះអាយុ ១៦ ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅភូមិព្រៃព្រីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងសាឡន។ ចំនែកបុរសជាជនសង្ស័យមានចំនួន៣នាក់÷១-ឈ្មោះ ប៊ឹន យ៉ា អាយុ២២ឆ្នាំ,២- ឈ្មោះ ខុំ ខេង អាយុ២០ឆ្នាំ ជនសង្ស័យទាំងពីរ វិជ្ជមាននូវសារធាតុញៀន (+) និងស្នាក់នៅជាមួយគ្នា ក្នុងភូមិ សង្កាត់កើតហេតុនិងទី៣-ឈ្មោះ នន ចានត្រា អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបររត់កង់បី ។
វត្ថុតាងចាប់យក÷ម៉ូតូផាស់អាប់(ម៉ូតូកង់បី)១គ្រឿង
ពណ៍ស ស្លាកលេខភ្នំពេញ2LV- 9321, ទូរសព្ទ័ដៃចំនួន២គ្រឿង , និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបុកឃីងផាស់អាប់របស់ឈ្មោះនន ចាន់ត្រា ជិះចេញពីផ្ទះ នៅខណ្ឌពោធិសែនជ័យ ដើម្បីមកជួបបុរសជាសង្សាឈ្មោះ ចេន វ៉ាន់ឌី អាយុ២០ឆ្នាំ នៅម្តុំរង្វង់មូលព្រែកសំរោង ក្រុងតាខ្មៅ។ ពេលបានជួបគ្នាហើយ ក៏បន្តជិះចូលទៅផ្ទះសំណាក់ទីតាំងកើតហេតុ។ ក្រោយស្ត្រីរង គ្រោះនិងសង្សាបានរួមមេត្រីរួច ស្ត្រីរងគ្រោះក៏បានឱ្យបុរសជាសង្សា ជិះម៉ូតូផាស់អាប់របស់ជនសង្ស័យឈ្មោះ នន ចាន់ត្រា ជូនទៅរកទិញបាយហូប។ លុះបានបន្តិច អ្នករត់ផាស់អាប់ ក៏បានត្រឡប់មកប្រាប់ស្ត្រីរងគ្រោះវិញថា សង្សារបស់នាងមិនមកវិញទេ គេទៅបាត់ហើយ គឺគេបោកនាងហើយ ។ ស្របពេលនោះ ជនសង្ស័យជាមេការផ្ទះសំណាក់ទាំង០២នាក់ ក៏បានមកទារលុយថ្លៃបន្ទប់ តែស្ត្រីរងគ្រោះគ្មានលុយ ទើបមេការផ្ទះសំណាក់ ក៏បាននិយាយថា បើអត់លុយឱ្យថ្លៃបន្ទប់ទេ ចឹងមានតែរួមមេត្រីកាត់កងគ្នាទៅដោយស្ត្រីរងគ្រោះ មានការភ័យ ខ្លាចគេចាប់ ក៏បានយល់ព្រមរួមមេត្រីជាមួយមេការផ្ទះ សំណាក់ ទាំង២នាក់ បានសម្រេច ។
បន្ទាប់មក ស្ត្រីរងគ្រោះក៏បានឲ្យជនសង្ស័យទី៣ ជាអ្នករត់ផាស់អាប់ឈ្មោះនន ចាន់ត្រា ជូនខ្លួនទៅផ្ទះនៅខណ្ឌ ពោធិសែនជ័យវិញ។ នៅពេលជិតជិតដល់ផ្ទះ អ្នករត់ផាស់អាប់ ក៏បានទារលុយថ្លៃឈ្នួលចំនួន ១០ម៉ឺនរៀល តែស្ត្រីរងគ្រោះគ្មានលុយឲ្យ ក៏ត្រូវអ្នក រត់ផាសអាប់ សុំរួមមេត្រីជាមួយដើម្បីកាត់់់កង។ បន្ទាប់មកអ្នកទាំងពីរក៏ បានព្រមព្រៀងរួមភេទលើផាស់អាប់រហូតបានសម្រេច ហើយក៏បានបែកគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅ។
លុះមកដល់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥ ស្ត្រីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់អោយជួយរកយុត្តិធម៌អោយខ្លួន។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចក៏បានចេញអន្តរាគមន៍ស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបុរសជាជនសង្ស័យទាំង៣នាក់យកមកសួរនាំ ។ ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពប្រាប់ សមត្ថកិច្ចថា ពួកខ្លួន ពិតជាបានព្រមព្រៀងរួមមេត្រីជាមួយស្ត្រីរងគ្រោះ ជាថ្នូរនឹងការកាត់កង ប្រាក់ជួលបន្ទប់ និងប្រាក់ជួលជិះម៉ូតូផាស់អាប់ ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ បានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្ត
នីតិវិធី៕










