គ្រូបង្វឹកក្រុម Valencia លោក Fernando Martin បានទទួលមរណភាពក្នុងឧបទ្ទវហេតុលិចទូកនៅឥណ្ឌូនេស៊ី

ចែករំលែក៖

ក្លឹបបាល់ទាត់អេស្ប៉ាញបាននិយាយថា លោក Fernando Martin ដែលជាគ្រូបង្វឹករបស់ក្លឹប Valencia CF បានទទួលមរណភាពជាមួយសមាជិកបីនាក់នៃគ្រួសាររបស់គាត់ បន្ទាប់ពីទូករបស់ពួកគេបានលិចនៅប្រទេសឥណ្ឌូនេស៊ី។

ក្លឹបបាល់ទាត់ Valencia បានប្រកាសថា ពួកគេមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់របស់ Fernando Martin គ្រូបង្វឹក Valencia CF Femenino B និងកូនបីនាក់របស់គាត់នៅក្នុងឧបទ្ទវហេតុលិចទូកដ៏សោកនាដកម្មនៅប្រទេសឥណ្ឌូនេស៊ី ដូចដែលបានបញ្ជាក់ដោយអាជ្ញាធរក្នុងប្រទេស។

អាជ្ញាធរឥណ្ឌូណេស៊ី និងអេស្ប៉ាញបាននិយាយកាលពីថ្ងៃសៅរ៍ថាលោក Martin និងកូនបីនាក់របស់គាត់បានបាត់ខ្លួនបន្ទាប់ពីទូកដែលផ្ទុកមនុស្ស 11 នាក់បានលិចក្នុងអាកាសធាតុអាក្រក់កាលពីថ្ងៃសុក្រនៅក្នុងច្រកសមុទ្រកោះ Padar ក្បែរទីក្រុង Labuan Bajo ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ។

Real Madrid CF ក៏បានផ្ញើសាររំលែកទុក្ខដល់លោក Martin វ័យ 44 ឆ្នាំជាអតីតកីឡាករបាល់ទាត់លំដាប់ទីពីររបស់អេស្ប៉ាញដែលត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Valencia Women’s B ក្នុងឆ្នាំនេះ។

...

ប្រពន្ធរបស់គាត់ និងកូនស្រីម្នាក់ ក៏ដូចជាសមាជិកនាវិក៤នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ត្រូវបានជួយសង្គ្រោះ និងមានសុវត្ថិភាព៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print