នគរបាលខណ្ឌមានជ័យបង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន០១នាក់ករណីប៉ុនប៉ងឃាតកម្ម

ចែករំលែក៖

ភ្នំពេញ÷ នគរបាលខណ្ឌមានជ័យបង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន០១នាក់ករណីប៉ុនប៉ងឃាតកម្ម (យកកាំភ្លើងភ្ជង់បណ្តាលផ្ទុះអាវុធ) ប្រព្រឹត្តនៅចំណុចក្នុងម៉ាតមួយកន្លែងលើផ្លូវ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី ២៩ខែធ្នូឆ្នាំ២០២៥ វេលាម៉ោង០២និង ៤៧នាទីទៀបភ្លឺ។

ក្រោយទទួលព័ត៌មានហេតុខាងលើនោះរួចហើយ នៅថ្ងៃទី ២៩ខែធ្នូឆ្នាំ២០២៥នាវេលាម៉ោង០៤និង០០នាទីថ្ងៃដដែលកម្លាំងអធិការនគរបាលខណ្ឌ​មានជ័យ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ចំណុច​ក្នុងម៉ាត ផ្លូវ៦០ម៉ែត្រ ភូមិ​ព្រែកតាគង់ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

ជនសង្ស័យឃាត់ខ្លួន១នាក់ឈ្មោះ Du ping ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មានសភាពស្រវឹង ដោយវត្ថុតាងដកហូតអាវុធខ្លី ០១ដើម ម៉ាកK54 បង់ចំនួន ០១ ដើម គ្រាប់មិនទាន់ផ្ទុះ ០៦គ្រាប់ សំបកគ្រាប់១ , ទូរស័ព្ទ ០១គ្រឿង(បែក) ,ខ្សែកក្រណាត់ ០១, កូនកាំបិត ០១, កូនកន្ត្រៃ០១, កាស០១, ម្សៅស ១កញ្ចប់,កាបូបស្ពាយ ០១។ ជនរងគ្រោះឈ្មោះ Tan Xianghua ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន មុខរបរ លក់ដូរ ស្នាក់នៅក្នុងម៉ាតបូហានប៊ូប៊ូហ្គាវសេងហួ​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

...

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print