ខេត្តកំពង់ស្ពឺ÷កម្លាំងនគរបាលស្រុកសាមគ្គីមុន្នីជ័យ បានឱ្យដឹងនៅថ្ងៃទី៣០ខែធ្នូនេះថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបក្រុងក្មេងទំនើងបង្ហោះម៉ូតូដើម្បីបង្ហាញភាពឡូយរបស់ខ្លួន បន្ទាប់មកក៏កោរសក់ក្បាលនិងដកហូតម៉ូតូរក្សាទុករយៈពេល ៣ខែ។
មន្ត្រីនគរបាលបានឲ្យដឹងថា ដោយអនុវត្តតាមការដឹក នាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនី្នជ័យ បង្រ្កាបករណីក្មេងទំនើងបង្ហោះម៉ូតូនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង១៧និង ៣០នាទី នៅចំណុចខ្នងប្រឡាយក្រោមទំនប់ចាន់ថ្នាលខាងត្បូង ស្ថិតនៅភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ មានករណីក្មេងទំនើងបង្ហោះម៉ូតូកើត ឡើង ដែលបង្កឡើងដោយមនុស្សចំនួន០២នាក់÷
១/ឈ្មោះ រុំ សុគន្ធ ភេទប្រុស អាយុ១៩ឆ្នាំ(ជាអ្នកឌុប)
២/ ឈ្មោះ សៅ ផាគូ ភេទប្រុស អាយុ១៨ឆ្នាំ(ជាអ្នកជិះពីក្រោយ)
អ្នកទាំងពីររស់នៅភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គី
មុនី្នជ័យ ខេត្តកំពង់ស្ពឺជិះម៉ូតូ០១គ្រឿងម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Q-8962 ដោយជិះក្នុងទិសដៅពីត្បួងទៅជើង។ មក ដល់លើផ្លូវខ្នងប្រឡាយក្រោមទំនប់ចាន់ថ្នាលខាងត្បូងក៏បានធ្វើសកម្មភាពបង្ហោះម៉ូតូ។
+មូលហេតុ: ពេលបង្ហោះម៉ូតូចង់ឱ្យគេគ្រប់គ្នាមើលខ្លួនថាឡូយអស្ចារ្យ។
មន្ត្រីនគរបាលបន្តថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៩និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានធ្វើការអប់រំក្មេងទំនើងបង្ហោះម៉ូតូខាងលើ នឹងបានប្រគល់ឲ្យទៅអាណាព្យាបាលយកទៅអប់រំណែនាំបន្ត ។
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចដកហូតរក្សាទុកបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុននីជ័យរយៈ៣ខែ៕










